ព័ត៌មានជាតិ
រដ្ឋមន្ត្រីសេដ្ឋកិច្ច ប្រាប់វិស័យសុខាភិបាលថា មិនត្រូវព្រងើយកន្តើយចំពោះអ្នកជំងឺប្រើបណ្ណប.ស.ស និងបណ្ណក្រីក្រ ឡើយ
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ផ្ដល់អនុសាសន៍ឱ្យ វិស័យសុខាភិបាល ត្រូវខិតខំព្យាបាល ផ្ដល់សេវាជូនអ្នកជំងឺដែលប្រើប្រាស់បណ្ណសមធម៌ បណ្ណងាយរងហានិភ័យ និង បណ្ណ ប.ស.ស ដោយមិនត្រូវព្រងើយកន្តើយឡើយ ដើម្បីជៀសវាងបញ្ហាថ្នាំងថ្នាក់ពីពលរដ្ឋ និងរាំងស្ទះ ដល់ការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងដូច្នេះ ដើម្បីឱ្យប្រព័ន្ធគាំពារសង្គមកម្ពុជា កាន់តែទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងចំណោមអ្នកទទួលផល។
នៅក្នុងសន្និសីទជាតិស្ដីពីសមិទ្ធផលគាំពារសង្គមកម្ពុជា ដែលរៀបចំឡើងនាថ្ងៃទី១៩ ខែវិច្ឆិកា លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម សង្កត់ធ្ងន់ដូច្នេះ៖«ក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបន្ថែមការយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលសារវន្តជូនពលរដ្ឋ ជាពិសេស ពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌ បណ្ណងាយរងហានិភ័យ និងបណ្ណ ប.ស.ស. ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្តល់កម្ម-វិបាកអវិជ្ជមាន លើការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា»។
ជាការកត់សម្គាល់ ការអំពាវនាវរបស់លោក លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នាពេលនេះ បន្ទាប់ពីពលរដ្ឋមួយចំនួនដែលប្រើប្រាស់បណ្ណសមធម៌ បណ្ណងាយរងហានិភ័យ និង បណ្ណ ប.ស.ស. បង្ហាញការថ្នាំងថ្នាក់ចិត្ត ពេលទៅទទួលសេវាព្យាបាល ហើយត្រូវបានអ្នកបម្រើការក្នុងវិស័យសុខាភិបាលផ្ដល់សេវាភាពយឺតយ៉ាវ។
នៅក្នុងពីធីដដែល លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានប្រាប់ឱ្យ ក្រសួងការងារ ត្រូវជំរុញការផ្សព្វផ្សាយអំពីកម្មវិធីបណ្ដុះបណ្ដាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និងងាយរងហានិភ័យ ដើម្បីសម្រេចឱ្យបានគោលដៅ នៃការបណ្ដុះយុវជនឱ្យបាន១លាន៥សែននាក់ ក៏ដូចជាត្រូវបន្តបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តរបបសន្តិសុខសង្គមនានា និងជាពិសេសត្រូវតែពង្រឹងកិច្ចសហការជាមួយបណ្ដាក្រសួង-ស្ថាប័ន ផ្សព្វផ្សាយពីគុណតម្លៃនៃបណ្ណ ប.ស.ស។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ប្រាប់ឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា តាមរយៈមូលនិធិជាតិជំនួយសង្គម និង មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា នៅតាមរាជធានី-ខេត្ត ត្រូវពង្រឹងយន្តការនៃការបើកផ្តល់អត្ថប្រយោជន៍ គាំពារសង្គម ដល់អ្នកទទួលផល និង ត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ឱ្យបានទាន់ពេល ព្រមទាំងធ្វើការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យសាធារណជនជាពិសេស ពលរដ្ឋគោលដៅ បានយល់ច្បាស់អំពីកម្មវិធីជាតិជំនួយសង្គម របស់រាជរដ្ឋាភិបាល៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល