ព័ត៌មានជាតិ
ផ្លូវក្រវ៉ាត់បឹងតាកែវជាង១២គីឡូម៉ែត្រនឹងត្រូវជួសជុលកែលម្អ
រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អផ្លូវក្រវ៉ាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេនៅឆ្នាំ២០២៥។ មានប្រសាសន៍ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅខេត្តតាកែវ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកវ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើស ខេត្តតាកែវ សម្រាប់រៀបចំពិធីបុណ្យទន្លេ នៅបឹងតាកែវ ក្រុងដូនកែវ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥។
ដូចនេះ អាជ្ញាធរខត្តក៏គ្រោងពង្រីកផ្លូវក្រវ៉ាត់បឹង ដែលមានប្រវែងជាង១២គីឡូម៉ែត្រ និងដាំកូនឈើសងខាងផ្លូវ ការពារការហូរច្រោះដី ក៏ដូចជា បង្កើនភាពស្រស់បំព្រង និងសោភ័ណ្ឌភាព ត្រៀមរៀបចំអបអរសាទរពិធីបុណ្យទន្លេ ក៏ដូចជា បានថែរក្សាការពារកុំឱ្យមានអ្នកទន្ទ្រាន ដែលនាំបាត់បង់ទំហំផ្ទៃបឹងតាកែវ ដែលជាប្រភពទឹកដ៏មានសក្ដានុពលសំខាន់សម្រាប់ប្រជាជន៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ