ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំថ្នាក់ដឹកនាំត្រូវប្រកាន់ខ្ជាប់គោលការណ៍សហការដើម្បីអនុវត្តការងារទទួលបានជោគជ័យ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលត្រូវប្រកាន់ខ្ជាប់គោលការណ៍សហការដើម្បីអនុវត្តការងារទទួលបានជោគជ័យនិងលទ្ធផលល្អប្រសើរ។
នៅក្នុងឱកាសធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទតាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួម ចំនួន ៣ ៥៦៧ នាក់ កាលពីរសៀលថ្ងៃទី១៩វិច្ឆិកាលោក រដ្ឋមន្រ្តីបានចែករំលែកទស្សនៈលើការដឹកនាំឱ្យបានល្អដោយជំរុញឱ្យថ្នាក់ដឹកនាំសុខាភិបាលប្រកាន់យកទម្លាប់ធ្វើការងារអ្វីត្រូវធ្វើដោយយកចិត្តទុកដាក់ ធ្វើដោយប្រាកដជាក់លាក់ខិតខំធ្វើកិច្ចការអោយលើសពីអ្វីដែលខ្លួនគិតថាធ្វើបាន និងត្រូវធ្វើអ្វីៗឱ្យមានតម្លៃបន្ថែមទៅយន្តការដែលមានស្រាប់។
ជាកិច្ចបន្តលោកសាស្ត្រាចារ្យក៏បានលើកយកខ្លឹមសារ នៃពាក្យកិច្ចសហការ(Collaboration) និងពាក្យកិច្ចសហប្រតិបត្តិការ (Cooperation) និងបង្ហាញពីសារៈសំខាន់របស់កិច្ចសហការនៅក្នុងការងារដឹកនាំវិស័យសុខាភិបាល។
នៅក្នុងបទបាថកឋា លោករដ្ឋមន្រ្តី បានលើកពីសកម្មភាពចំបងក្នុងកិច្ចសហការដែលរួមមាន (១)ការចែករំលែកចំណេះដឹងនិងជំនាញ (២)ការដោះស្រាយបញ្ហា (៣)ការជំរុញអោយមានការចូលរួម និងការផ្សាភ្ជាប់រវាងគ្នានិងគ្នា (៤)ការសម្របគ្នាសំដៅឆ្ពោះទៅរកគោលដៅតែមួយ និង (៥)ការបង្កើតអោយមានលទ្ធផលដែលមានប្រសិទ្ធភាពនិងនិរន្តរភាព។
ដោយមានការអនុញ្ញាតពី លោករដ្ឋមន្ត្រីនៅក្នុងសប្តាហ៍នេះ មានបទបង្ហាញពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ក្រោមប្រធានបទ “ការផ្តល់សេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ”។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាពរហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់