Connect with us

ព័ត៌មានជាតិ

ស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បំភ្លឺ​បន្ថែម​ជុំវិញករណីនាយប៉ុស្តិ៍ឬស្សីកែវបាញ់បោះសេរី

បានផុស

នៅ

អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័សនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន​បន្ថែម​ជុំវិញករណីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ បាញ់បោះចំនួន ២ គ្រាប់ កើតចេញពីការអាក់​អន់​ចិត្ត​នឹងគ្នារវាងលោកនាយប៉ុស្ដិ៍ និងគណៈកម្មការទូកង ក្រោយ​បញ្ចប់​ការ​ចូលរួម​ប្រកួត​ប្រណាំងទូក​នៅ​រាជធានី​ភ្នំពេញ​កាលពីពេលថ្មីៗនេះផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីបំភ្លឺព័ត៌មាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់​ថា បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្តាញ​​ទំនាក់ទំនងសង្គមពាក់ព័ន្ធករណី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វបាញ់បោះសេរី​ ចំនួន ២ គ្រាប់ បើតាម​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ​បានបញ្ជាក់​ថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល ១៨យប់ ពិតជាមានករណីផ្ទុះអាវុធចំនួន ២គ្រាប់ នៅចំណុច​ក្រោយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំឬស្សីកែវ ដែលបង្កឡើងដោយនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពិតប្រាកដមែន។ ភ្លាមៗនោះ ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ ចុះទៅដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំឬស្សីកែវ និងបានធ្វើការកោះហៅអ្នកពាក់ព័ន្ធនៅនឹងករណីនេះមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ។

ក្រោយពីការសាកសួរបំភ្លឺភាគីពាក់ព័ន្ធឃើញថា ការដែលបណ្តាលឲ្យមានការផ្ទុះអាវុធនេះ កើតចេញពីការអាក់អន់ចិត្ត​នឹងគ្នារវាងលោកនាយប៉ុស្ដិ៍ និងគណៈកម្មការទូកង ដែលមិនបានអញ្ជើញរូបលោកចូលរួមកិច្ចប្រជុំន​ពេល​ទូល​ងវិល​ត្រឡប់​​មកពីប្រកួត​នៅរាជធានីភ្នំពេញវិញ។

លោកនាយប៉ុស្ដិ៍ បានទទួលស្គាល់ថា ពិតជាបានផ្ទុះអាវុធនៅក្រោយប៉ុស្ដិ៍នគរបាលរដ្ឋបាល ដោយបាញ់ឡើងលើសំដៅទៅទន្លេទិសខាងត្បូង។ ចំពោះករណីខាងលើនេះ ស្នងការនគរបាលខេត្ត បានធ្វើការផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកនាយប៉ុស្ដិ៍ និងយកមកអនុវត្តវិន័យនៅការិយាល័យបុគ្គលិកនៃស្នងការនគរបាលខេត្តក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម