ព័ត៌មានជាតិ
កម្ពុជាបង្ហាញពីជំហរជាតិ សម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល
ពីទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសាកលដែលពិភពលោកកំពុងយកចិត្តទុកដាក់ និងត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។
ថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់ ក្នុងសន្និសីទបណ្តាភាគីលើកទី២៩ (COP29) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ពីទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា ទទួលការរងគ្រោះដោយឥទ្ធិពលការប្រែប្រួលអាកាសធាតុដូចជា ទឹកជំនន់ គ្រោះរំាងស្ងួត រលកកម្តៅ ដីខូចគុណភាព ការកើនឡើងនូវកម្ពស់ទឹកសមុទ្រជាដើម។
កម្ពុជាបានបង្ហាញពីឆន្ទះខ្ពស់កាចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបានកំពុងរៀបចំរបាយការណ៍រួមចំណែករបស់ជាតិ (NDC3.0) ដើម្បីសម្រេចឱ្យបាននូវប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន 2023-2028 បានចូលរួមដោះស្រាយរបៀបវារៈអាកាសធាតុទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងអាទិភាព អភិវឌ្ឍន៍ជាតិផ្សេងទៀត។
ក្នុងនាមតំណាងប្រទេសកម្ពុជា លោករដ្ឋមន្រ្តីបានអំពាវនាវដល់គ្រប់ភាគី ឱ្យមានការដោះស្រាយជាបន្ទាន់សកម្មភាពសម្រាប់ទាំងអស់គ្នា ដែលត្រូវឱ្យប្រាកដថា មានហិរញ្ញប្បទានអាកាសធាតុសម្រាប់អនុវត្ត របាយការណ៍រួមចំណែករបស់ជាតិ NDC និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់បណ្តាភាគីជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។ ប្រទេសអភិវឌ្ឍន៍ជាភាគីត្រូវអនុវត្តនូវការសន្យារបស់ខ្លួន ដោយកៀរគរធនធានហិរញ្ញវត្ថុឱ្យបាន១០០ ពាន់លានដុល្លាក្នុង១ឆ្នាំៗសម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ