ព័ត៌មានជាតិ
រយៈពេល១៩ថ្ងៃ មានយានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោកជាង ៥ពាន់គ្រឿង
តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មានយានយន្តចូលគោលដៅចំនួន ៦,៧០៨គ្រឿង ដោយរកឃើញយានយន្តល្មើសសរុបចំនួន ៥,០៧៦គ្រឿង។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី១៩ ខែវិច្ឆិកា។

ចំពោះយានយន្តដែលចូលគោលដៅចំនួន ៦,៧០៨គ្រឿង, រថយន្តធំ ១៣០គ្រឿង, រថយន្តតូច ២,៩៤៦គ្រឿង, ម៉ូតូ ៣,៦៣២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,០៧៦គ្រឿង, រថយន្តធំ ៧១គ្រឿង, រថយន្តតូច ២,១២៩គ្រឿង និងម៉ូតូ ២,៨៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមប្រភពខាងលើ ត្រឹមមួយថ្ងៃ ពោល គឺថ្ងៃទី១៩ ខែវិច្ឆិកា មានគោលដៅសរុប ១៩៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៣៧គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១២២គ្រឿង និងម៉ូតូ ២១៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៣០គ្រឿង, រថយន្តធំ ១ គ្រឿង, រថយន្តតូច ៥៥គ្រឿង និងម៉ូតូ ១៧៤គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ និងមានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរផងដែរ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង