ព័ត៌មានជាតិ
មន្រ្តីអប់រំ៖ ចលនា៣ល្អរបស់យុវជន ជាចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
លោកស្រី ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចលនា៣ល្អរបស់យុវជន និងកុមារ គឺជាចំណែកមួយ ដ៏សំខាន់បំផុតក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោកស្រី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជានៅក្នុងខេត្តសៀមរាប នាថ្ងៃទី១៩ ខែខិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោមប្រធានបទ “ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋ ឌីជីថល” របស់យុវជន និងកុមារ ឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែវិច្ឆិកា។
លោកស្រីអគ្គនាយក បានលើកឡើងថា បច្ចុប្បន្នវិស័យអប់រំកំពុងមានការអភិវឌ្ឍគ្រប់ផ្នែកដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និងប្រជាពលរដ្ឋទូទៅឱ្យមានជំនាញបច្ចេកទេស និងវិទ្យាសាស្រ្តវ័យឆ្លាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ ពិសេសផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍកម្លាំងយុវជន ជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់បន្តវេន្តអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត។ លោកស្រីថា ការរៀបចំកម្មវិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា គឺសំដៅបណ្តុះបំណិនសតវត្សរ៍ទី២១ និងសម្បទាចំនួន៤ប្រចាំជីវិតគឺ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា។

លោកស្រីបន្តថា ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ចលនា៣ល្អរបស់ក្រុមប្រឹក្សាយុវជន-កុមារកម្ពុជា គឺជាចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ការចូលរួមការងារស្ម័គ្រចិត្ត ការគោរពវិន័យ និងកែប្រែសីលធម៌ និងឥរិយាបថរបស់យុវជន កុមារ ក្នុងគោលដៅនៃការអភិវឌ្ឍមូលធនមនុស្សរបស់សង្គម។ ផ្តើមចេញពីសកម្មភាពជំរុញ ចលនា៣ល្អកន្លងមក យុវជន-កុមារជាច្រើនបានចាប់អារម្មណ៍ និងបានផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ធ្វើការងារ ស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការងារសង្គមប្រកបដោយមោទនភាពជាតិ និងការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តទុកដាក់ជួយមិត្តភ័ក្តិ គ្រួសារ និងសង្គមជាតិ ព្រមទាំងសង្វាតសិក្សារៀនសូត្របានជាបន្តបន្ទាប់។
ជាមួយគ្នានោះ លោកស្រី ក៏បានណែនាំមន្ត្រីដឹកនាំយុវជនគ្រប់ថ្នាក់ ពិសេសយុវជន-កុមារ ដែលបានចូលរួមការប្រជុំបូកសរុបចលនា៣ល្អនាពេលនេះ ត្រូវប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍នៃឧត្តមានុវត្តកន្លងមកពីគ្នាទៅវិញទៅមក និងវិភាគពិចារណារកវិធានការគន្លឹះសម្រាប់ ដោះស្រាយបញ្ហាប្រឈមនានា។ ដើម្បីពង្រឹងការអនុវត្តសេចក្តីណែនាំ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្ត ចលនាប្រឡងប្រណាំង ៣ល្អរបស់កុមារ និងយុវជន ក្លាយជាសកម្មភាពអនុវត្ត និងការបង្កើតក្រុមប្រឹក្សាយុវជន-កុមារកម្ពុជា នៅតាមសាលារៀនប្រកបដោយប្រសិទ្ធភាព ក្នុងការស្រូបទាញសិស្សានុសិស្ស ចូលរួមឱ្យកាន់តែសកម្មពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ