ព័ត៌មានជាតិ
ផ្លូវជង្ហុកជាប់របងអគ្គិសនីទួលពង្រ អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយពង្រាបដី
នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ ទទួលបន្ទុកសណ្ដាប់ធ្នាប់ បរិស្ថាន និងអនាម័យ បានដឹកនាំក្រុមការងារ យកគ្រឿងចក្រឈូសឆាយ ពង្រាបដី ផ្លូវដែលមានជង្ហុក ស្ថិតតាមបណ្ដោយផ្លូវអគ្គិសនី ភូមិទួលពង្រ សង្កាត់ចោមចៅទី ១។

លោក ប៉ាង លីដា បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ក្រោមការដឹកនាំពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់រូបលោក រួមទាំងក្រុមការងារសង្កាត់ ដាក់គ្រឿងចក្រចុះឈូសឆាយកៀរពង្រាបដីផ្លូវមានជង្ហុកប្រវែងប្រមាណជាង ៤០០ ម៉ែត្រ ដែលរងការខូចខាតដោយទឹកភ្លៀងនារដូវវស្សា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានល្អប្រសើរ។
លោក ធុយ សាវុធ អនុប្រធានការិយាល័យការងារ សាធារណការ និងបរិស្ថាន ក៏បានប្រាប់ កម្ពុជាថ្មី ផងដែរថា បន្ទាប់ពីបានទទួលការផ្ដល់ការណែនាំពី លោក សក់ ច័ន្ទកញ្ញារិទ្ធ ឃើញថាមានការខូចខាតខ្លាំង ដែលតម្រូវឱ្យដាក់គ្រឿងចក្រឈូសឆាយជួសជុលជាប្រញាប់ ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ។

លោក ធុយ សាវុធ បញ្ជាក់ថា ផ្លូវខាងលើនេះស្ថិតក្នុងផែនការស្តារស្ថាបនាឡើងវិញរបស់គម្រោង រដ្ឋបាលរាជធានីភ្នំពេញក្នុងឆ្នាំ ២០២៤ ផងដែរ៕
អត្ថបទ ៖ សំណាង








-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?