Connect with us

ព័ត៌មានជាតិ

ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្តតាកែវ ចុះ​ចែក​អំណោយ​ដល់​ប្អូនស្រី​ម្នាក់​មាន​ជំងឺ​ពងបែក​

បានផុស

នៅ

ដោយមាន​ការណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម១៥៧ និង​លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២១ បាន​ចាត់​ឲ្យ​សមាជិក​ជា​តំណាង​របស់​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្ត​ចុះសួរសុខទុក្ខ​ផ្ទាល់ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ទៅ​ចែក​ជូន​ដល់​ប្អូនស្រី​ម្នាក់ ដែលមាន​ជំងឺ​ប្រចាំកាយ រស់នៅក្នុង​ស្ថានភាព​គ្រួសារ​ក្រីក្រ ក្នុងភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ តំណាង​ឲ្យ​ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្តតាកែវ ក៏បាន​ពាំនាំ​នូវ ក្តី​នឹករលឹក ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ចម្ងាយ​ពី​សំណាក់​លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម១៥៧ លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តតាកែវ មក​ជម្រាប​ជូន​គ្រួសារ​ប្អូនស្រី ដោយ​ក្តី​នឹក​រំលឹកអាណិត​ស្រលាញ់ និង​ជូនពរ​អោយ​ប្អូនស្រី​ឆាប់​ជាសះ​ស្បើយ​ពី​ជំងឺ​នេះ​ផងដែរ​។

ឆ្លៀត​ក្នុងឱកាស​នោះ ក្រុមការងារ​នៃ​សមាជិ​ក​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្ត ក៏បាន​ធ្វើ​ផ្សព្វផ្សាយ​នៅ​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល និង​វិធានការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​៣​កុំ ៣​ការពារ និង​សូម​ឲ្យ​បងប្អូន​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្លាំងខ្លា​បន្ថែមទៀត និង​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩​នេះ ដោយ​ទម្លាប់​ធ្វើ​អនាម័យ ឲ្យ​បាន​ស្អាត​ជាប្រចាំ ពិសេស​នោះ ត្រូវ​លាងដៃ​ជា​មួយ​សាប៊ូ​ឲ្យ​បាន​ស្អាត​ជានិច្ច ហើយ​បើ​ពុំ​ចាំបាច់​នោះទេ សូមកុំ​ចេញ​ក្រៅ​ផ្ទះ​ឲ្យសោះ ដើម្បី​ធ្វើយ៉ាង​ណា​ច​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យមាន​ជំងឺ​កូ​វីដ​១៩ ឆ្លង​ចូល​សហគមន៍​របស់​យើង​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ។​

គ្រួសារ​ដែល​ទទួល​អំណោយ​ពី​ក្រុមការងារ​ថ្ងៃនេះ គឺ​គ្រួសារប្អូនស្រី រួន មាលី អាយុ១២ ដែលមាន​ជំងឺ​ពងបែក​របក​ពេញ​ខ្លួន​តាំងពី​អាយុ​២ឆ្នាំ ស្ថានភាព​គ្រួសារ​ក្រីក្រ​ខ្វះខាត​ខ្លាំង មាន​ឪពុក​ឈ្មោះ រួន ជក់ អាយុ​៥៣ ឆ្នាំ ធ្វើការ​ជាជាង​សំណង់ និង​ម្តាយ​ឈ្មោះ ហ៊ួ​ន ស្រី​សរ អាយុ៣៨ឆ្នាំ ។​

អំណោយ​ដែល​ត្រូវបាន​ផ្តល់ជូន​ដល់​គ្រួសារ​ប្អូនស្រី រួន មាលី ដោយ​ក្នុង​រួមមាន​៖ អង្ករ​៥០ គីឡូក្រាម ទឹកត្រី ០១​យួរ ទឹកស៊ីអ៊ីវ​០១​យួរ ត្រីខ​១​យួរ ប៊ីចេង​០១​កញ្ចប់ ខ្ទឹមស ១​គីឡូ ស្ករស ទឹក​សុទ្ធ ០១​កេស មី​០១​កេស និង​អំបិល រួម​ជា​នឹង​ថវិកា​ក្នុង​១​គ្រួសារៗ ១០០,០០០​រៀល ៕

អត្ថបទ ៖ ​វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ៥២ នាទីutes មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ១ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម