Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការដូរប្រមុខការទូត គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំង ខណៈបញ្ហាអន្តរជាតិកាន់តែស្មុគស្មាញ  

បានផុស

នៅ

ការដោះដូរតំណែងរដ្ឋមន្ត្រីការបរទេស គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំងថែមទៀត សំដៅ​ឆ្លើយ​តប​នឹង​ការ​វិវត្ត​កាន់​តែ​ស្មុគ​ស្មាញ​នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅលើពិភពលោក។ នេះជាការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាជាតិកម្ពុជាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ប្រាក់ សុខុន ត្រឡប់​មក​កាន់​តំណែង​ចាស់​របស់​លោកវិញ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសលោក សុខ ចិន្ដាសោភា ដែលបានកាន់​តំណែង​នេះរយៈពេលជិត ១៥ខែប៉ុណ្ណោះ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧។ ប៉ុន្តែ លោក សុខ ចិន្តាសោភា នៅរក្សាតំណែងជាឧបនាយករដ្ឋមន្ត្រី ដដែល។

លោក ប្រាក់ សុខុន គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ក្នុងអាណត្តិសម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ លោកត្រូវជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគរាជធានីភ្នំពេញ ហើយត្រូវបានជ្រើសតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ លោក ប្រាក់ សុខុន ក៏​ធ្លាប់បំពេញតួនាទី​ជា​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង រួមទាំងប្រទេសសមាជិកសហភាព​អឺរ៉ុបមួយចំនួនទៀត ខណៈក្នុងអាណត្តិកម្ពុជា ធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ លោក ក៏ក្លាយជាប្រេសិតពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកបញ្ហានៅមីយ៉ាន់ម៉ាផងដែរ។

ដោយឡែក លោក សុខ ចិន្តាសោភា មុនក្លាយជារដ្ឋមន្ត្រីការបរទេស ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ លោក គឺជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងវិនិយោគ ដែលលោកបានទទួលការសិក្សាអប់រំមកពីប្រទេសបារាំងលើជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយលោក សុខ ចិន្តាសោភា ក៏ជាអតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអតីតអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអាណត្តិសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី។

ផ្អែកលើបទពិសោធរបស់លោក ប្រាក់​ សុខុន ក្នុងវិស័យការបរទេស និងបទពិសោធរបស់លោក សុខ ចិន្តាសោភា ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​​ បានបញ្ជាក់ថា ការស្នើកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលពេលនេះ គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំងថែមទៀត ពោលគឺនឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មកម្ពុជាលើឆាកអន្តរជាតិ​ប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព សម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ក្នុងបរិបទអន្តរជាតិកាន់តែស្មុគស្មាញ និងមិនប្រាកដប្រជាបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានភាពចាំបាច់ក្នុងការបង្កើន និងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាពនៃការដឹកនាំអនុវត្តការងាររបស់ខ្លួន ជាពិសេសក្នុងវិស័យការបរទេស និងកិចុ្ចសហប្រតិបត្តិការអន្តរជាតិ និងវិស័យពាណិជ្ជកម្ម ដោយផ្ដោតជាសំខាន់ការជំរុញគោលនយោបាយការបរទេស ប្រកបដោយភាពបត់បែន ឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ ព្រមទាំងបន្តលើកកម្ពស់នូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេស និងដៃគូសំខាន់ៗទាំងក្នុងតំបន់​ ក្រៅតំបន់ និងលើឆាកអន្តរជាតិ។

គួរជម្រាបថា ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ដឹកនាំដោយសម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ ទី២០​ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប តាមសំណើរបស់រាជរដ្ឋាភិបាល គឺលោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី ដោយសំឡេងគាំទ្រ ១១២សំឡេងនៃសមាជិករដ្ឋសភាទាំងមូល។

នេះជាលើកទី២ហើយ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បានស្នើរដ្ឋសភា ដើម្បីកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ខណៈកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន ២រូប គឺលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ត្រូវមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម