Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក រៀបចំសិក្ខាសាលា ដើម្បីពង្រឹងប្រសិទ្ធភាពវិស័យសាធារណៈ

បានផុស

នៅ

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទ “កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នៅ Raffles Hotel Le Royal ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធជាអន្តរជាតិ ក្នុងការកែទម្រង់រចនាសម្ព័ន្ធ ដែលក្នុងនោះក៏រួមបញ្ជូលការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នក្នុងវិស័យសាធារណៈកាន់តែល្អប្រសើរ។ ព្រមទាំងជាធាតុចូលយ៉ាងសំខាន់ ក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្រោមការដឹកនាំដ៏មោះមុតបំផុតប្រកបដោយថាមពល បុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក Igor Driesmans ឯកអគ្គរាជទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា “សិក្ខាសាលានាពេលនេះ មានសារសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាពាក់ព័​ន្ធនឹងការធ្វើកំណែទម្រង់ស្ថាប័ន ការពង្រឹងការអភិវឌ្ឍវិស័យសាធារណៈ គាំទ្រការត្រួសត្រាយផ្លូវប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។មានតែស្ថាប័នសាធារណៈដែលមានសមត្តភាពប៉ុណ្ណោះ ដែលអាចបំលែងធនធានសាធារណៈ ប្រកបដោយប្រសិទ្ធភាព ជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង។ ការពិនិត្យមុខងារ ឬការវិភាគមុខងារ ពិតជាមានសារសំខាន់ក្នុងការពង្រឹងស្ថាប័ន និងជាមូលដ្ឋានគ្រឹះក្នុងការដាក់នូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព។

លោកបានបន្ថែមថា ការវិភាគមុខងារ បម្រើនូវគោលបំណងសំខាន់ៗ រួមមាន៖​ទី១.ការធានានូវការផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាល, ទី២.ការវាយតម្លៃស្ថាប័ន, ទី៣.ការវាយតម្លៃធនធានមនុស្ស និងទី៤.ការកែលម្អឥតឈប់ឈរ។

សូមជម្រាបថា សិក្ខាសាលាមានរៀបចំបទបង្ហាញបទបទពិសោធន៍ និងករណីសិក្សារបស់ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌូនេស៊ី ស្តីពីកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ និងការទាញយកបទពិសោធន៍អន្តរជាតិសម្រាប់កំណែទម្រង់នៅប្រទេសកម្ពុជា ដោយអ្នកជំនាញក្នុងវិស័យសាធារណៈជាតិ និងអន្តរជាតិ ព្រមទាំងលំហាត់ពិភាក្សាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម