ព័ត៌មានជាតិ
វាលស្មៅបៃតងខ្ចីនៅមណ្ឌលគិរី ប្រែជាពណ៌មាស ទាក់ទាញអ្នកទេសចរបោះតង់
មណ្ឌលគិរី ជាខេត្តពោរពេញទៅដោយទេសភាពព្រៃភ្នំ និងវាលស្មៅដ៏ស្រស់ស្អាត។ អ្វីដែលពិសេស គឺវាលស្មៅនៅក្នុងខេត្តភាគឦសានមួយនេះ តែងផ្លាស់ប្ដូរពីពណ៌បៃតង ទៅជាពណ៌មាស នៅពេលរដូវរំហើយមកដល់។

ការផ្លាស់ប្ដូរនេះ ប្រៀបដូចជាការផ្លាស់ប្ដូរអារម្មណ៍ភ្ញៀវទេសចរ ក៏ដូចជាផ្ដល់ឲ្យអ្នកទេសចរអាចផ្ដិតយករូបភាពពីរ លើទីតាំងតែមួយ ប្រសិនបើពួកគេ មកទស្សនានា ២រដូវកាលផ្សេងគ្នា។

ជាទូទៅ គេសង្កេតឃើញ អ្នកទេសចរ ជាពិសេសអ្នកចូលចិត្តផ្សងព្រេងជាមួយធម្មជាតិ តែងជ្រើសយករដូវកាលនេះ ដើម្បីបោះតង់ នៅលើវាលស្មៅពណ៌មាស លាតសន្ធឹងធំល្វឹងល្វើយ។ ក្រៅពីទេសភាពដ៏ស្អាត ពួកគេនឹងទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយ ខ្យល់អាកាសបរិសុទ្ធ បំភ្លេចចោលនូវរឿងហ្មងសៅទាំងពួង៕
អត្ថបទ៖ រៀម សុខហេង







-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា