ព័ត៌មានជាតិ
អភិបាលខេត្តតាកែវចុះសួរសុខទុក្ខពលករជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត
បន្ទាប់ពីទទួលបានដំណឹងនៅវេលាម៉ោង៤នឹង៣០នាទី ព្រលឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ថា មានករណីរថយន្តដឹកបងប្អូនពលរដ្ឋមកពីប្រទេសថៃ តាមច្រកព្រំដែនអូស្មាច់ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់នៅខាងជើងស្ពានស្លាគូរ ស្ថិតនៅក្នុងឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលគ្រោះថ្នាក់នោះដែរក៏បណ្តាលឱ្យពលកររងរបួសធ្ងន់ស្រាលចំនួន០៧នាក់ ។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខពលករក្រឡាប់រថយន្តនេះដែរ លោកអភិបាលខេត្តបានសម្តែងការចូលរួមស្តោកស្តាយចំពោះហេតុការណ៍ក្រឡាប់រថយន្តនេះ នឹងសូមជូនពរទៅដល់បងប្អូនពលករទាំងអស់សូមឆាប់ជាសះស្បើយ ដើម្បីបន្តចូលរួមជាមួយនឹងអាជ្ញាធរក្នុងការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ក្នុងគោលបំណងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅដល់សហគមន៍របស់យើងកាន់តែធ្ងន់ធ្ងរជាងនេះ ។

សូមបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ រថយន្តដឹកពលករពីព្រំដែនអូស្មាច់ស្លាកលេខ ខ.ម ១.៣ ៤៧៩៦ ដឹកពលករចំនួន១៣នាក់ និងតៃកុងឡាន០១នាក់ ក្នុងគោលដៅឆ្ពោះទៅកាន់រាជធានីភ្នំពេញ មានពលករ០២នាក់ខេត្តកណ្តាល មានពលករ០២នាក់ ខេត្តតាកែវ មានពលករ០៤នាក់ និងខេត្តកំពត មានពលករ០៥នាក់ ។ បន្ទាប់ពីដាក់ពលករនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រួចបន្តដឹកពលករមកដាក់នៅមណ្ឌលចត្តាឡីស័កខេត្តតាកែវ និងកំពត ស្រាប់តែមកដល់ចំណុចខាងជើងស្ពានស្លាគូរ ស្ថិតក្នុងឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ រថយន្តក៏បានក្រឡាប់បណ្តាលឱ្យរងរបួសធ្ងន់ស្រាល០៧នាក់ ក្នុងនោះរបួសធ្ងន់០៤នាក់ រួមទាំងតៃកុងឡាន០១នាក់។
បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកត្រាំកក់ និងមន្ទីរពេទ្យបង្អែកខេត្តតាកែវ នៅម៉ោងប្រមាណ៥និង០០នាទីផងដែរ ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម