Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ដាក់​ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំរួចរាល់មុនកាលកំណត់

បានផុស

នៅ

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០២៥ រួចរាល់មុនកាលកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា «នៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តំណាងយកឯកសារមកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០២៥ រួចរាល់មុនកាលបរិច្ឆេទកំណត់ នៅអង្គភាពប្រឆាំងអំពើពុករលួយ»

ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់លោក ស សុខា គឺមានវត្តមានលោក ខូយ លឹមហុង ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល និងលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រមទាំងក្រុមការងារវេនប្រចាំការ។

គួរជម្រាបថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប​ ២ឆ្នាំ សម្រាប់ឆ្នាំ២០២៥ នឹងដំណើរការក្នុងរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមានក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ចាំទទួលឯកសារប្រកាស ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។

យោងតាមច្បាប់ប្រឆាំងអំពើពុករលួយ សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល មន្រ្តី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ប្រធាន ​អនុប្រធាន និង​មន្រ្តី​ទាំងអស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មន្រ្តី​រាជការ​ស៊ីវិល ​យោធា​ នគរបាល​ជាតិ និង​អ្នក​រាជការ​សាធារណៈ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជ​ក្រឹត្យ ឬ​អនុក្រឹត្យ មន្រ្តី​ផ្សេង​ទៀត​ដែល​តែងតាំង​ដោយ​ប្រកាស​ ហើយ​ត្រូវ​បាន​កំណត់​ឱ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ តាម​បញ្ជី​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ព្រមទាំងមន្ត្រីតុលាការ និងថ្នាក់​ដឹកនាំ​នៃ​សង្គម​ស៊ីវិល ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ខ្លួន​រៀង​រាល់ ២ឆ្នាំម្ដង នៅ​ដើម​ខែ​មករា ហើយ​មិន​ឱ្យ​ហូស​ពី​ថ្ងៃទី៣១ ខែមករា​ឡើយ។

ការ​ប្រកាសទ្យព្យ​សម្បត្តិ និងបំណុល​ លើក​ដំបូង​ ត្រូវអនុវត្ត​៣០​ថ្ងៃយ៉ាង​យូរក្រោយ​ពេល​ចូលកាន់មុខតំណែង។ ចំណែក​ការ​ប្រកាស​ទ្រព្យសម្បត្តិ និងបំណុល ​លើកទីពីរ ត្រូវ​ធ្វើ​នៅ​ខែមករា ឆ្នាំទី៣ នៃការ​កាន់​មុខ​តំណែង ហើយ​ការ​ប្រកាស​ទ្យព្យសម្បត្តិ និងបំណុល​ចុង​ក្រោយ​ត្រូវ​ធ្វើ ៣០ថ្ងៃយ៉ាង​យូរ​មុន​ពេល​ចាក​ចេញ​ពីមុខ​តំណែង៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៩ វិនាទី មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ២ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ១២ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

Sokha Hotels

ព័ត៌មានពេញនិយម