Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និងក្រុមគ្រួសារ សម្តែងក្តីរន្ធត់ តក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក នុប តុលា

បានផុស

នៅ

ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្រុមគ្រួសារ​នៅរសៀលថ្ងៃពុធនេះ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះមរណភាពរបស់លោក នុប តុលា អតីតកីឡាករក្លិបព្រះខ័នរាជស្វាយរៀង និងជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ២៨ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម ឌី វិជ្ជា បានសរសេរថា៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមសម្តែងនូវមរណទុក្ខដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ចំពោះការបាត់បង់ដ៏ធំធេងនូវ ប្អូនប្រុសបង្កើត ស្វាមី ឱពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ។ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធ លោក នុប តុលា បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

អតីតកីឡាករ​បាល់ទាត់ជម្រើសជាតិ​កម្ពុជា លោក នុប តុលា បាន​បាត់​បង់​ជីវិត ក្នុងវ័យ ២៨ឆ្នាំ។ នេះ គឺ​ជា​ការ​បាត់​បង់​ធន​ធាន​កីឡាករ និង​ជា​ដំណឹង​ដ៏​សោក​សៅ ក្រៀម​ក្រំ​បំផុត​សម្រាប់​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា និងនៅ​ក្នុង​តំបន់។ នុប តុលា ជា​អតីត​យុវជន​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ហើយ​បាន​ក្លាយ​​​ជា​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​ម្នាក់ដែលលេង​ឲ្យ​ក្លិប​ជា​ច្រើន​ ​​មាន​ដូចជា ព្រះ​ខ័ន​រាជ​ស្វាយរៀង ណាហ្គាវើលដ៍ គីរីវង់សុខសែន​ជ័យ និង​​សមាគម​បាល់ទាត់​ក្រសួង​មហា​ផ្ទៃ។

លោក នុប តុលា បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា​តាំងពី​​យុវជន រហូត​ដល់​ក្រុម​ធំពី​ឆ្នាំ​២០១១ ដល់​២០១៧​ ​ដែល​បាន​លេង​ទាំង​ពាន​រង្វាន់​កម្រិត​អាស៊ាន អាស៊ី និង​ពិភព​លោក។ តាម​ដំណឹង លោក នុប​ តុលា ទំនង​ជា​មាន​វិបត្តិ​ធ្ងន់​ធ្ងរដែល​បាន​បង្ហោះ​សារ​ចុង​ក្រោយ​លា​ក្រុម​គ្រួសារ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ ក្រុម​គ្រួសារ​បាន​ស្វែង​រក​ឃើញ​ម៉ូតូ និង​សម្ភារ​​ប្រើ​ប្រាស់​ទុក​ចោល​នៅ​ជិត​ស្ពាន​ព្រែក​សំរោង (ស្ពាន​តាខ្មៅ)។ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ សព​លោក នុប​ តុលា ត្រូវ​បាន​រក​ឃើញ​នៅ​កោះ​អន្លង់​ចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម