Connect with us

ព័ត៌មានជាតិ

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

បានផុស

នៅ

អាហារ​ស្រស់ៗ បែប​ទី​ស្រុកស្រែ​ជនបទ តាម​ដង​ផ្លូវ​ជាតិ​លេខ ៤៨ ស្ថិត​នៅ​ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ បាន​ផ្តល់​ភាព​ទាក់ទាញ​ដល់​អ្នកដំណើរ​ចូល​ទិញ​ជា​បន្តបន្ទាប់​គ្នា ខណៈ​មុខរបរ​ត​ដូនតា​របស់​ពលរដ្ឋ​មួយ​នេះ ក៏​ហុច​ផល​សេដ្ឋកិច្ច​ដល់​ជីវភាព​គ្រួសារ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​ការ​ធ្វើ​ស្រែចម្ការ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ធ្នង់ និង​ភូមិ​ព្រលាន ប្រកប​មុខរបរ​លក់​ក្តាម ខ្យង ខ្ចៅ ត្រី មឹក បង្គា ងាវ អន្ទង់ និង​ទឹកឃ្មុំ បែប​ធម្មជាតិ ជូន​ដល់​ភ្ញៀវ​គ្រប់​ទិសទី​ដែល​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​ជាតិ​លេខ ៤៨ ដើម្បី​រក​ប្រាក់​ចំណូល​បន្តិចបន្តួច​មក​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ក្នុង​គ្រួសារ។

អ្នកស្រី សៅ បួយ និង​អ្នកស្រី នាង ឈិ បាន​ឲ្យ​ដឹង​ថា ការ​ចាប់​របរ​លក់​ប្រភេទ​អាហារ​បែប​ស្រុកស្រែ​ស្រស់ៗ នេះ ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ក្រុម​គ្រួសារ​ពួកគាត់​ចេញ​ទៅ​រក​នេសាទ​នៅ​បឹង ព្រែក ឆ្ងាយ​ពី​ផ្ទះ និង​ខ្លះ​ទៀត​ទិញ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ជាមួយគ្នា។ ចំពោះ​តម្លៃ​វិញ ងាវ ក្នុង ១ គីឡូក្រាម ៣០ ០០០ រៀល ,អន្ទង់ ១ គីឡូក្រាម តម្លៃ ៣៥ ០០០ រៀល ,ក្តាម​ថ្ម​លេខ ១ ក្នុង ១ គីឡូក្រាម តម្លៃ ៦០ ០០០ រៀល។ល។ ប្រសិន​បើ​ថ្ងៃបុណ្យ​ទាន អាច​លក់​បាន​ដល់​ទៅ ៤០ ទៅ ៧០ គីឡូក្រាម រីឯ​តម្លៃ​វិញ​មិន​មាន​ការ​ឡើង​ថ្លៃ​អ្វី​ដែរ។ ជាក់ស្ដែង​អ្វី​ដែល​លក់​ដាច់​ជាង​គេ​ប្រចាំថ្ងៃ គឺ ងាវ​ភក់ ក្តាម ត្រី និង​បង្គា។

លោក ហ៊ុយ សំណាង មេឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ លើកឡើង​នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ​ថា ត្រី អន្ទង់ ខ្ចៅ ខ្យង ក្តាម បង្គា និង​មឹក អំឡុង​រដូវវស្សា​សំបូរ​ច្រើន​គួរសម​ក្នុង​មូលដ្ឋាន​របស់​លោក គ្រា​ប្រជាពលរដ្ឋ​ចេញ​ទៅ​រក​នេសាទ​តាម​វាលស្រែ បឹង និង​តាម​ព្រែក​ព្រៃ​កោងកាង យក​លក់​បន្ត​មក​ឲ្យ​អ្នកភូមិ។ ជាក់ស្ដែង​ពលរដ្ឋ​និយម​លក់ដូរ​បែបនេះ មាន​ប្រមាណ ១០ គ្រួសារ ប៉ុណ្ណោះ ក្នុង​ឃុំ​កណ្តោល តាម​ដង​ផ្លូវ​ជាតិ​លេខ ៤៨។

លោក​មេឃុំ​កណ្តោល យល់​ឃើញ​ថា នៅ​ពេល​កំណាត់​ផ្លូវជាតិ​លេខ ៤៨ ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​ហើយ ប្រជាពលរដ្ឋ​របស់​លោក​នឹង​ទាញ​យក​ផល​ចំណូល​តាមរយៈ​ការ​លក់ដូរ​អាហារ​បែប​ស្រុក​ស្រែ​បាន​បរិមាណ​កាន់តែ​ច្រើន​ជូន​ភ្ញៀវ​ទេសចរ​ដែល​មាន​ចំណូលចិត្ត​ចង់​បរិភោគ។

កន្លងទៅ រដ្ឋបាល​ខេត្ត​កោះកុង និង លោក ក្រូច បូរី​សីហា អភិបាល​ស្រុក​បូ​ទុម​សាគរ បាន​សហការ​គ្នា​ចុះ​ស្រង់​ផលិតផល​ដែល​ជា​អត្តសញ្ញាណ​សម្គាល់​ភូមិសាស្ត្រ​ភូមិ​ឃុំ​ស្រុក​របស់​ខ្លួន ដើម្បី​ដឹង​ពី​ចំនួន និង​រក្សា​ចងក្រង​ជា​ឯកសារ​ដាក់​ទៅ​ក្រសួងពាណិជ្ជកម្ម សំដៅ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​ផង​ដែរ ចៀសវាង​មាន​ការ​ក្លែងបន្លំ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ជិះ​ទូក​អ្នក​នេសាទ​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​ចំណាយ​ពេល​តែ ២០ទៅ ៣០នាទីអាច មកកម្សាន្តព្រៃកោងកាង តាម​សហគមន៍

កីឡា៣ ម៉ោង មុន

កម្ពុជា ឈ្នះ ទីម័រ​ខាង​កើត ​បាន​៣​ពិន្ទុ​បន្ថែម​​​បន្តក្តីសង្ឃឹម​ឡើង​វគ្គ​បន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព និង​អ្នក​ជំនាញ​ថា ការ​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយលើកកម្ពស់ជីវភាព និងជំរុញការ​អប់រំបណ្តុះបណ្តាលជំនាញដល់ពួកគាត់

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤
ព័ត៌មានជាតិ៥ ម៉ោង មុន

IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

នយោបាយ៦ ម៉ោង មុន

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

នយោបាយ១០ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ចរាចរណ៍១៦ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម