Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ ប.ស.ស ធ្វើបទបង្ហាញអំពីការអនុវត្តរបបសន្តិសុខសង្គម ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាជ្ញាធរជំងឺអេដស៍

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ព្រឹក​ថ្ងៃទី​ ២០ ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៤​ បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​អំពី​ការ​អនុវត្ត​របប​សន្តិ​សុខ​សង្គម នៅក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើក​ទី​ ២ ឆ្នាំ ២០២៤​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព លោក អៀង មូលី ទេសរដ្ឋមន្ត្រី ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ប្រមាណ​ជា ១០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ លោក​បណ្ឌិត​អគ្គនាយករង ប​.​ស​.​ស​. បានធ្វើ​បទ​បង្ហាញ​ចែករំលែក​ចំណេះដឹង​ស្តីពី​ការ​អនុវត្ត​របប​សន្តិ​សុខ​សង្គម ជាពិសេស​សិទ្ធិ​ក្នុងការ​ទទួលបាន​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម រួមមាន ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព ផ្នែក​ប្រាក់​សោធន ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. រួមទាំង​អត្ថប្រយោជន៍​ផ្សេងៗ ស្របទៅតាម​ការកំណត់ ដូច​មានចែង​ក្នុង​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ជូន​ទៅដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។

ជាមួយគ្នា​នោះ លោក​បណ្ឌិត​អគ្គនាយករង ក៏បាន​អំពាវនាវ​ដល់​មន្ត្រីរាជការ​ដែល​មាន​សហព័ទ្ធ (​ប្តី ឬ​ប្រពន្ធ​) និង​កូន​ក្នុងបន្ទុក សូម​អញ្ជើញ​ទៅ​ចុះឈ្មោះ​ទាំងអស់គ្នា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម និង​រួមចំណែក​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ឆ្ពោះទៅ​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ១០ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

Sokha Hotels

ព័ត៌មានពេញនិយម