Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ចូលរួមសន្និសីទលើកទី២ ស្តីពីការប្រឆាំងការឆបោក នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមសន្និសីទលើកទី២ ស្តីពីការប្រឆាំងការឆបោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។​ ដការទៅចូលរួមសន្និសីទនៅប្រទេសកូរ៉េខាងត្បូងនេះ គឺទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសីទលើកទី២ ស្តីពីការប្រឆាំងការឆបោក  មានគណៈប្រតិភូចូលរួមសរុបប្រមាណ ២០០នាក់ មកពីស្ថាប័នអន្តរជាតិចំនួន ៣ (INTERPOL, EUROPOL និង UNODC) វិស័យឯកជន និងមន្ត្រីអនុវត្តច្បាប់នៃប្រទេសចំនួន ១៩ រួមមាន៖សាធារណរដ្ឋកូរ៉េ កម្ពុជា អង់គ្លេស ចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា អារ៉ាប៊ីសាអូឌីត ម៉ុងហ្គោលី ថៃ វៀតណាម ព្រុយណេ ហ្វីលីពីន ឥណ្ឌូនេស៊ី អង់ហ្គោឡា អ៊ែលសាវាឌ័រ ហ្សកដានី កៀហ្ស៊ីស៊ីស្ថាន និងអូស្ត្រាលី។

សន្និសីទ បានបង្កើតឡើងក្នុងគោលបំណងចែករំលែកវិធានការ ដែលបានធ្វើឡើងដោយប្រទេសដែលចូលរួម និងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទាក់ទងនឹងការប្រឆាំងការឆបោក និងអនុសាសន៍ លើការគំរាមកំហែងជាសកលពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអ៊ិនធើណេត។ ផ្អែកតាមកម្មវិធី និងរបៀបវារ:ដែលបានកំណត់ គណប្រភិភូ បានចូលរួមកិច្ចពិភាក្សា និងស្តាប់ការចែករំលែកពីនិន្នាការនៃការឆបោក និងវិធានការឆ្លើយតបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ហែម សុវត្ថិ  ក៏បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក  Kim Byung-chan ប្រធាននាយកដ្ឋានស៊ើបអង្កេត នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េខាងត្បូង ដោយបានពិភាក្សាផ្លាស់ប្តូរយោបល់ លើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការកសាងសមត្ថភាពកងកម្លាំងនគរបាលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម