Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារសង្ឃឹមថា សាធារណ​រដ្ឋកូរ៉េនឹងបង្កើនចំនួនកូតាទទួលយកពលករកម្ពុជាបន្ថែមទៀត ជាពិសេសពលករជំនាញកម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្ឃឹម និងជឿជាក់លើសាធារណរដ្ឋកូរ៉េ នឹងបង្កើនចំនួនកូតាទទួលយកពលករកម្ពុជាបន្ថែមទៀត ជាពិសេសពលករជំនាញកម្ពុជា​ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលកូរ៉េ មានគោលនយោបាយគាំពារយ៉ាងល្អសម្រាប់ពលករបរទេស ជាពិសេសតាមរយៈមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលជួយសម្រួលដល់ពលករបរទេស និងផ្តល់ភាពកក់ក្តៅដល់ពលករបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ហេង សួរ បែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក យូ សាំងបម (Yoo Sang-bum) សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ រួមជាមួយលោកជំទាវ ចូ បេស៊ូក (Cho Bae Sook) និងលោក សុង សក់ជុន (Song Seog-jun) សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួប​ពិក្សានេះ បានធ្វើឡើងក្នុងគោលបំណងបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ 

លោករដ្ឋមន្ត្រីបានសម្តែងការអរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់នៃសាធារណរដ្ឋកូរ៉េ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ក្នុងភាពជាដៃគូយូរអង្វែងក្រោមប្រព័ន្ធអនុញ្ញាតការងារ (EPS)។ ប្រព័ន្ធ EPS មិនត្រឹមតែជួយសម្រួលដល់ពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប លោក យូ សាំងបម (Yoo Sang-bum) បានលើកឡើងថា ទំនាក់ទំនងជាដៃគូរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ត្រូវបានបង្ហាញតាមរយៈប្រជាជនកម្ពុជា ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ជាពិសេសក៏មានស្រ្តីកម្ពុជាជាច្រើនបានរៀបការជាមួយបុរសកូរ៉េ ដោយកំពុងរស់នៅ និងចូលរួមក្នុងសកម្មភាពសង្គម វប្បធម៌ ជាមួយប្រជាជនកូរ៉េ។ ទន្ទឹមនេះ លោក យូ សាំងបម សង្ឃឹមថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញ និងសម្រួលដល់ដំណើរការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច២៤ ម៉ោង មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

Sokha Hotels

ព័ត៌មានពេញនិយម