Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន​៖ មានអ្នកឆ្លងកូវីដ១៩ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ខណៈក្រុមគ្រូពេទ្យកំពុង​ជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត​

បានផុស

នៅ

លោកជំទាវ ឱ ​វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យក្រសួង​សុខាភិបាល​បាន​​លើក​ឡើង​ថា​ វីរុសកូវីដ១៩ បម្លែងថ្មីនេះ​ សាហាវជាង​ និងខ្លាំងជាងវីរុសនាពេលមុនៗ​ ដែលអាចធ្វេីឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា​ ដែលថ្មីៗនេះ​ យេីងមានករណីស្លាប់មួយនាក់រួចទៅហេីយៗក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ​បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន​ លេីស្ថានភាពឆ្លងបច្ចុប្បន្ន​នេះ​ ដែលខ្ញុំធ្លាប់បានពន្យល់រួចហេីយ​ គឺវីរុសកូវីដ-១៩​ បម្លែងថ្មី​ កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា​ ដោយយងមិនដឹងថាវានៅទីណាខ្លះនោះទេ​ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង​ ដែលមានការចម្លងបន្តគ្នាលឿនណាស់​ និងឆ្លងបន្តទៅខេត្ត​មួយចំនួនរួចទៅហេីយ។

ដូច្នេះ​ ពេលនេះ​ នៅផ្ទះ​ និងកុំធ្វេីការចល័តពីកន្លែងមួយទៅកន្លែងមួយ​ ហេីយមិនត្រូវបង្កការជួបជុំគ្នាច្រេីនណាមួយនោះទេ​ ដូចជាពីធីមង្គលការ​ ឡេីងផ្ទះ​ បុណ្យសាសនាផ្សេងៗ​ ដោយពន្យាពេល​ គឺត្រូវតែធ្វេីនៅពេលនេះជាចាំបាច់បំផុត​ ដែល​​ជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។ ជ្រេីសរេីស​យកការបញ្ឈប់ការជួបជុំ​ ឫការពន្យាពេលនៃការរៀបចំពិធីនានា​ ល្អប្រសេីរជាជាងការឆ្លងហេីយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។

​បុរសម្នាក់ត្រូវបានប្រកាសស្លាប់ដំបូង​បង្អស់កាលពីថ្ងៃទី១១ ខែមីនា នៅមន្ទីរពេទ្យ​​មិត្តភាព​ខ្មែរ​-​សូវៀត ​បន្ទាប់​​​ពី​គាត់​​ត្រូវ​បាន​រកឃើញថា ​មាន​​​ផ្ទុក​ជំងឺនេះ​​ ​កាល​ពី​​ចុងខែ​កុម្ភៈ​។​​ គិត​ត្រឹម​ព្រឹកថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ចំនួន​១២៦៤នាក់​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​៦២៣ នាក់​និង​អ្នក​កំពុង​ព្យាបាល​ចំនួន​៦៣៩នាក់​និង​មាន​អ្នកស្លាប់​០១ នាក់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម