Connect with us

ព័ត៌មានជាតិ

ចិន​បន្ត​ផ្តល់សម្ភារៈដល់​កម្ពុជា ដើម្បី​ប្រើប្រាស់​ដោះស្រាយបញ្ហាការ​ប្រែប្រួលអាកាសធាតុ

បានផុស

នៅ

ក្នុង​ឱកាស​​ជំនួប រវាង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា និង​អនុរដ្ឋមន្ត្រី​ក្រសួង​អេកូឡូស៊ី និងបរិស្ថាន​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ក្នុងអំឡុង​សន្និសីទ​លើក​ទី២៩ នៃបណ្តាភាគី​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជា​ជាតិ​ស្តីពីការ​ប្រែប្រួល​អាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ​ ក្រសួង​អេកូឡូស៊ី និងបរិស្ថានចិន បាន​ប្រកាស​ផ្តល់​សម្ភារៈ​ដោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដល់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ឱកាស​នៃ​ជំនួប​ម្សិល​មិញ​នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​គូស​បញ្ជាក់​ថា កម្ពុជា បានរួមចំណែក​យ៉ាងច្រើន​ទៅ​លើ​កិច្ចប្រឹងប្រែង​ដោះស្រាយបញ្ហា​ប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និង​សហគមន៍អន្តរជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងការប្រែប្រួលអាកាសធាតុ។ ​ការ​ដាក់​ចេញនូវ​គោល​បំណង​ច្បាស់​លាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹងការប្រែប្រួលអាកាសធាតុ ក្នុងជំរុញ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​ឆ្លើយ​តបការ​សន្យាក្នុង​ការកាត់​បន្ថយការកើនឡើងកំដៅ និងផ្តល់​មូលនិធី​ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ សម្រាប់​ជួយប្រទសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេសរងគ្រោះពីបញ្ហានេះ។

ជា​ការ​ឆ្លើយ​តប​លោក​ ZHAO Yingmin​ អនុរដ្ឋមន្ត្រី​ក្រសួង​អេកូឡូស៊ី និងបរិស្ថាន​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​វាយ​តម្លៃខ្ពស់ ចំពោះ​​សមិទ្ធផល​​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា ជាពិសេស ការ​ប្តេជ្ញា​ចិត្ត​និង​ការចូលរួម​របស់កម្ពុជា។ ប្រទេស​ចិននឹង​គាំទ្រដល់​កិច្ច​សហប្រតិបត្តិការ​កាន់តែប្រសើរលើវិស័យបរិស្ថាន ជាពិសេស ការប្រយុទ្ធប្រឆាំង​នឹងការប្រែប្រួលអាកាសធាតុ ដែល​ទាមទារ​នូវកិច្ចខិត​ខំប្រឹងប្រែង​រួម ពីគ្រប់ប្រទេសនិងតំបន់ទាំងអស់។

ដដែល​នោះ​ ភាគីចិន​ ក៏​បានប្រកាស​ផ្តល់ជូនជា​សម្ភារ​ក្រោម​កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង​សម្រាប់​ការប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​នៅឆ្នាំ២០២៤ រួមមាន អំពូលសូឡា LED បំភ្លឺផ្លូវសាធារណចំនួន ១៥០០គ្រឿង ផ្ទាំងប្រព័ន្ធ​​ថាមពលព្រះអាទិត្យចំនួន ២០០០គ្រឿង រថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត ចំនួន ២​គ្រឿង។

តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន តាមរយៈកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង​សម្រាប់​ការប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុនៅឆ្នាំ២០២៤ បានផ្តល់​ជូនក្រសួងបរិស្ថាន​នូវជំនួយសម្ភារៈ​ដើម្បីដោះស្រាយ​បញ្ហានៃការ​ប្រែប្រួលអាកាសធាតុ ការ​អភិវឌ្ឍន៍បញ្ចេញកាបូនទាប រួមមាន អំពូលសូឡា LED ចំនួន ៤៣០០គ្រឿង  ផ្ទាំង​សូឡា ចំនួន ២២០០ គ្រឿង រថយន្តត្រួត​ពិនិត្យគុណភាពខ្យល់ចល័តចំនួន ២ គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២០០គ្រឿងរួចមកហើយ។

ជា​មួយ​គ្នា​នេះ ថ្នាក់​ដឹកនាំ​ក្រសួង​បរិស្ថាន​នៃ​ប្រទេសទាំង២ កម្ពុជា ចិន បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី និង​​ពហុភាគី នៅ​គ្រប់​កម្រិត​ទាំងអស់ ដើម្បី​ដោះ​ស្រាយ​បញ្ហានៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ការ​អភិវឌ្ឍន៍​បញ្ចេញ​កាបូន​ទាប ដើម្បី​សម្រេច​បាន​នូវ​​យុទ្ធសាស្ត្រ​ចក្រាវិស័យ ដែល​ផ្តោត​លើមុំយុទ្ធ​សាស្រ្ត ៣ គឺ ស្អាត បៃតង និងចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម