ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធ
ភ្នំពេញ ៖ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុក្ខដាក់គិតគូរចំពោះកងកម្លាំងប្រដាប់អាវុធដែលពុះពារបម្រើរាស្ត្រដោយស្មោះស្ម័គ្រមិនគិតយប់ថ្ងៃ។
លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងបែបនេះខណៈនាំយកអាវរងាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនដល់កងកម្លាំងកងរាជអាវុធហត្ថ។ ពិធីចែកជូនអាវរងាបានធ្វើឡើងនៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) នាល្ងាចម្សិលមុិញដោយមានការអមដំណើរពីថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ចំណុះអគ្គបញ្ជាការដ្ឋានមួយចំនួនផងដែរ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងក្នុងពេលចែកអាវរងានោះថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងយកចិត្តទុកដាក់ទៅលើសុខទុក្ខ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិ ការពារសន្តិភាព និង រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការបានបន្តថា ឈរលើស្មារតីនៃការយកចិត្តទុកដាក់នេះ សម្តេចតេជោ បានចាត់តាំងថ្នាក់ដឹកនាំក្នុងកងយោធពលខេមរភូមិន្ទ ចុះជួបពិនិត្យការរស់នៅរបស់កងទ័ពគ្រប់ទីកន្លែង ហើយនៅពេលរដូវរងា និងរដូវភ្លៀងជិតឈានមកដល់ម្តងៗ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាវរងា និង អាវភ្លៀងដល់កងកម្លាំងបានទាន់ពេលវេលា។
ជាមួយនោះ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីតម្លៃសន្តិភាព ដែលកំពុងកើតមាននៅលើទឹកដីកម្ពុជាបច្ចុប្បន្ន គឺរកបានដោយលំបាក និង មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ បានអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវរួមគ្នាការពារសន្តិភាពឲ្យបានដាច់ខាត ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
លោកនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលកន្លងមក បានខិតខំប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបង្ក្រាបបានទាន់ពេលវេលាទង្វើក្បត់ទាំងឡាយរបស់ពួកអគតិ ដោយរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន។
បន្ថែមលើនេះ លោកនាយឧត្ដមសេនីយ៍ ក៏បានថ្លែងគុណដល់កងកម្លាំងទាំងអស់អស់ដែលបានចូលរួមក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការ ដោយ នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋក្នុងការងារដកស្ទូង និងប្រមូលផលជាដើម៕
ដោយ ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ