Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​គិតគូរ​សុខទុក្ខ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ

បានផុស

នៅ

ភ្នំពេញ ៖ លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងថា សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​គិតគូរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ដែល​ពុះពារ​បម្រើ​រាស្ត្រ​ដោយស្មោះ​ស្ម័គ្រ​មិន​គិត​យប់​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ថ្លែង​បែបនេះ​ខណៈ​នាំ​យក​អាវ​រងា​ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅ​ចែកជូន​ដល់​កងកម្លាំង​កងរាជអាវុធហត្ថ​។ ពិធី​ចែកជូន​អាវ​រងា​បាន​ធ្វើឡើង​នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​(​កំបូល​) នា​ល្ងាច​ម្សិល​មុ​ិ​ញ​ដោយមាន​ការ​អមដំណើរ​ពី​ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ចំណុះ​អគ្គបញ្ជាការដ្ឋាន​មួយចំនួន​ផងដែរ​។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​ក្នុង​ពេល​ចែក​អាវ​រងា​នោះ​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ តែង​យកចិត្តទុកដាក់​ទៅលើ​សុខទុក្ខ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​ការពារជាតិ ការពារ​សន្តិភាព និង រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​។ នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ​បា​នប​ន្ត​ថា ឈរ​លើ​ស្មារតី​នៃ​ការ​យកចិត្តទុកដាក់​នេះ សម្តេច​តេ​ជោ បាន​ចាត់តាំង​ថ្នាក់ដឹកនាំ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ចុះ​ជួប​ពិនិត្យ​ការរស់នៅ​របស់​កងទ័ព​គ្រប់​ទីកន្លែង ហើយ​នៅពេល​រដូវរងា និង​រដូវភ្លៀង​ជិត​ឈាន​មកដល់​ម្តងៗ សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អាវ​រងា និង អាវ​ភ្លៀង​ដល់​កងកម្លាំង​បាន​ទាន់ពេលវេលា​។

ជាមួយ​នោះ លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បានលើកឡើង​ពី​តម្លៃ​សន្តិភាព ដែល​កំពុង​កើតមាន​នៅលើ​ទឹកដី​កម្ពុជា​បច្ចុប្បន្ន គឺ​រកបាន​ដោយ​លំបាក និង មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ជាតិ និង​ប្រជាជន​។ ក្នុងន័យនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​អំពាវនាវ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព​ឲ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុងតម្លៃ​ណា​ក៏ដោយ​។

​លោកនាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​កង​កម្លាំ​ង​ទាំងអស់ ដែល​កន្លងមក បាន​ខិតខំ​ប្រកបដោយ​មនសិការ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បង្ក្រាប​បាន​ទាន់​ពេល​វេលា​ទង្វើ​ក្បត់​ទាំងឡាយ​របស់​ពួក​អគតិ ដោយ​រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម និង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​។

បន្ថែម​លើ​នេះ លោកនាយ​ឧត្ដមសេនីយ៍ ក៏បាន​ថ្លែង​គុណ​ដល់​កងកម្លាំង​ទាំងអស់​អស់​ដែល​បាន​ចូលរួម​ក្នុង​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លងមក​ថ្មីៗ​នេះ តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការ ដោយ នាយ​ឧត្ដមសេនីយ៍ បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​កងកម្លាំង ត្រូវ​បន្ត​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ការងារ​ដក​ស្ទូង និង​ប្រមូល​ផល​ជាដើម​៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៤៦ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៥៣ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម