Connect with us

ព័ត៌មានជាតិ

អ្នក​ជំនួញម្នាក់បង្ហើ​ប​នីតិវិធី នាំ​ផលិតផលសូត្រ​ខ្មែរ​ទៅលក់នៅក្រៅប្រទេស

បានផុស

នៅ

អ្នកស្រី ងន វ៉ាន់ថា ជា​ស្ថាបនិក​សហគ្រាស​ផលិត​សូត្រ Color silk Cambodia ដែល​ជា​សហគ្រាស​ផលិត​សូត្រ​ក្នុងស្រុក​ដ៏​ធំ​មួយ​ ផ្តោត​លើ​ការ​ផលិត​សូត្រ​នាំ​ចេញ​ទៅ​ទីផ្សារនៅ​សហគមន៍​អឺរ៉ុប​និង​អាមេរិក។ ផលិតផល​សូត្រ​របស់​សហគ្រាស Color silk Cambodia ​មួយ​ចំនួន​តូច ​​ក៏​មាន​ការ​ផ្គត់ផ្គង់សម្រាប់​បម្រើ​ទីផ្សារ​ទេសចរ​នៅ​ខេត្ត​សៀមរាប។

អ្នកស្រី ងន វ៉ាន់ថា បាន​ឲ្យ​ដឹង​ថា សហគ្រាស Color silk Cambodia កំពុង​ធ្វើការ​ជាមួយ​កសិករ​ជាង ២ ពាន់​គ្រួសារ​នៅ​ខេត្ត​តាកែវ​និង​សៀមរាប ដើម្បី​ផលិត​សូត្រ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ងន វ៉ាន់ថា (រួបកណ្តាល) វាគ្មិន​ចូលរួមពិព័រណ៌ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​

អ្នកស្រី​បន្ត​ថា ការ​ផលិតសូត្រទៀតសោត​របស់​សហគ្រាស​ ​ផ្ដោត​លើ​ការ​ច្នៃ​និង​ប្រើប្រាស់​វត្ថុធាតុ​ដើម​ក្នុងស្រុក​ភាគច្រើន​ ខណៈ​ផលិតផល​ទៀត​សោត​ត្រូវ​ការ​ស្តង់​ដា​ខ្ពស់ ទើបអាច​នាំ​ចេញ​បាន​។

ផលិតផលសូត្រ​របស់​សហគ្រាស​ Color silk Cambodia បាន​នាំ​ចេញទៅ​ទីផ្សារ​នៅ​សហគមន៍​អឺរ៉ុប​មាន​ដូចជា​បារាំង អាល្លឺម៉ង់ អ៊ីតាលី ស្វីស និង​ដាណឺម៉ាក និង​ទីផ្សារ​អាមេរិក រួម​ទាំង​អូស្ត្រាលី។ ដោយឡែក​នៅ​អាស៊ី​មាន​ជប៉ុន និង​សិង្ហបុរី។

ពាក់ព័ន្ធ​ការ​នាំ​ផលិតផលសូត្រ​ទៅលក់នៅ​ក្រៅប្រទេស អ្នកស្រី ងន វ៉ាន់ថា បាន​ចែករំលែកនីតិវិធី​មួយ​ចំនួនមុន​អាច​នាំចេញ ដំបូង​ក្រុមហ៊ុន​ត្រូវ​ទៅ​ចុះ​បញ្ជី​ស្នើសុំ​អាជ្ញាប័ណ្ណ​នាំ​ចេញ។ បន្ត​មក​ត្រូវ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ (Certificate of Origin C/O) និង​ទៅ​ចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) នៅ​ក្រសួង​ពាណិជ្ជកម្ម​។ ជាមួយគ្នានេះ ពីមុន​ក៏ត្រូវ​ស្នើ​សុំ​បន្ថែម​ប្រព័ន្ធ​អនុគ្រោះ GSP ដើម្បី​នាំចេញ​​ទៅ​​សហគមន៍​អឺរ៉ុប​និង​អាមេរិកបាន។

អ្នកស្រី ងន វ៉ាន់ថា បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ផលិតផលសូត្រ​របស់​សហគ្រាស​ដែល​​​ធ្វើ​ដោយដៃ​ អាច​នាំចេញ​​ទៅទីផ្សារ​សហគមន៍​អឺរ៉ុប ត្រូវ​បំពេញ​លក្ខខណ្ឌ​តម្រូវ​ច្រើន​ទាំង​​ គុណភាព តម្លៃ ផលិតកម្ម (Production) ពេល​វេលា​ (timeline) ប្រព័ន្ធ​ដឹក​ជញ្ជូន និងការ​ទូទាត់ (​payment) ហើយ​រាល់​​ផលិតផលទៀតសោត​​​​ត្រូវ​រួម​ចំណែក​ជួយ​ដល់​សហគមន៍ មិនមែន​នាំចេញ​ទៅ​លក់​ដើម្បី​តែ​ផល​ចំណេញ​នោះ​​ទេ។

​អ្នកស្រី​ ង៉ន វ៉ាន់ថា​ បាន​ឲ្យ​ដឹង​ថា ការនាំ​ផលិតផល​នាំ​ចេញ ​ត្រូវ​​សហការ​ធ្វើការ​​ជាមួយ​ដៃគូ​ក្រៅប្រទេស​​ ដែល​​ចាំបាច់​ត្រូវ​ការ​​ភាព​ស្មោះត្រង់ ទំនុក​ចិត្ត និង​ទំនាក់ទំនង​ល្អ។

អ្នកស្រី​បានលើកឡើងពី​ខ្សែ​ចង្វាក់​ផលិតកម្ម​សូត្រ​របស់​សហគ្រាស Color Silk គឺ​​ផលិតតាម​ស្តង់ដា​ឆ្លើយ​តប​កិច្ច​​​គាំ​ពារ​​ដល់​បរិស្ថាន។ ស្តង់ដា​ផលិតផល​​របស់សហគ្រាស ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដែល​មាន​ស្រាប់ ដូចជា​​សម្បក​ឈើ ស្លឹក និង​គ្រាប់។ ដើម្បី​ស្ថិរភាព​ខ្សែ​សង្វាក់​ផលិតកម្ម សហគ្រាស​​បាន​ធ្វើការ​ជាមួយ​កសិករ​លើ​ការ​ផ្គត់ផ្គង់​ពូជ​ឈើ ផ្កា និង​គ្រាប់ ដើម្បី​​រក្សា​ស្ថិរភាពដល់​​ខ្សែ​សង្វាក់​ផលិតកម្ម​ឲ្យ​ដំណើរការ​​គង់វង្ស ចៀសវាង​ការ​ប្រើប្រាស់​សារធាតុ​គីមី​​បន្ថែម​ដែល​នាំ​ឲ្យ​ប៉ះពាល់​នៅលើ​ផលិតផល​​។

អ្នកស្រីបានអះអាង​ថា ​ផលិតផល​ដែល​មាន​ស្តង់ដារ​គឺ​មិន​បង្ក​ផល​ប៉ះពាល់​អ្នក​ផលិត​ អ្នក​ប្រើប្រាស់ និង​​ដល់​បរិស្ថាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

២០ថ្ងៃ ក្នុងខែវិច្ឆិកា សមត្ថកិច្ចបណ្ដេញជនជាតិវៀតណាម៧២នាក់ ចេញពីកម្ពុជា

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រុមប្រឹក្សាខេត្តរតនគិរី បើកវេទិកាសាធារណៈស្តាប់ទុក្ខកង្វល់ និងដោះស្រាយតាមសំណូមពររបស់ពលរដ្ឋនៅក្នុងស្រុកវើនសៃ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

លោក ហ្សេលេនស្គី បញ្ជាក់ច្បាស់ៗថា អ៊ុយក្រែន មិនកាត់ទឹកដី ដូរយកសន្តិភាពដាច់ខាត

ព័ត៌មានជាតិ១៧ នាទីutes មុន

ចិន​បន្ត​ផ្តល់សម្ភារៈដល់​កម្ពុជា ដើម្បី​ប្រើប្រាស់​ដោះស្រាយបញ្ហាការ​ប្រែប្រួលអាកាសធាតុ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ហាម៉ាស បដិសេធ​ដោះដូរ​ចំណាប់ខ្មាំង លុះ​ត្រា​តែ​សង្គ្រាម​នៅ​ហ្គាហ្សា​បញ្ចប់ជា​មុន​សិន

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

សន្តិសុខសង្គម១៩ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

បញ្ជូនខ្លួនម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធទៅតុលាការ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជម្លោះ​វោហារស័ព្ទ​​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​​​រវាង​មេដឹកនាំបស្ចឹម​​លោកនិងរុស្ស៊ី ក្រោយ​ពូទីន​ចេញ​ក្រឹត្យ​កែប្រែ​ការ​​ប្រើ​នុយក្លេអ៊ែរ​​​

Sokha Hotels

ព័ត៌មានពេញនិយម