Connect with us

ព័ត៌មានជាតិ

បញ្ហា «កោះគុត» សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថា កុំយកភ្លើងចូលផ្ទះ ព្រោះពុំមានបាត់ទៅណាទេ

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បញ្ហា «កោះគុត» ត្រូវបានអ្នកនយោបាយប្រឆាំងរបស់កម្ពុជា និងអ្នកនយោ​បាយប្រឆាំងរបស់ថៃលើកយកធ្វើជាប្រធានបទយ៉ាងក្តៅគគុក ដើម្បីវាយប្រហារលើរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន។ ប៉ុន្តែ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត អះអាងថា​ ពុំមានការបាត់បង់ទៅណាភាគីណាមួយទេ ព្រោះកម្ពុជា-ថៃ ពុំទាន់បានចរចាឯកភាពគ្នានៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនយោបាយប្រឆាំងរបស់ថៃ បានលើកយកបញ្ហាកោះគុត ទៅជជែកវែកញែកដោយបានសម្ដែងការមិនទុកចិត្តទៅលើរដ្ឋាភិបាលថៃ ដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន​ ក្នុងការចរចាករណីកោះគុត និងតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយភាគីកម្ពុជា។ ជាមួយគ្នានេះ បញ្ហាកោះគុត ក៏ក្លាយជាប្រធានបទមួយ ដែលអ្នកនយោបាយប្រឆាំងរបស់កម្ពុជា យកមកវាយប្រហារលើរដ្ឋាភិបាលកម្ពុជាផងដែរ ហើយថា រដ្ឋាភិបាលហាក់ស្ងាត់ស្ងៀម ខណៈកោះគុត​ នឹងត្រូវប្រទេសថៃយកកាន់កាប់។

ប្រតិកម្មតបនឹងការចោទបែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា បញ្ហាកោះគុត រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរពីរ គឺទី១ ភាពចាស់ទុំផ្នែកនយោបាយ និងទី២ គឺការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ចំពោះបូរណភាពទឹកដី និងអធិបតេយ្យជាតិ។  

ក្នុងន័យនេះ សម្ដេចធិបតី បានរៀបរាប់ថា ភាពចាស់ទុំខាងផ្នែកនយោបាយលើបញ្ហាកោះគុត គឺកម្ពុជាប្រគោលការណ៍មិនយកភ្លើងចូលផ្ទះ ព្រោះថា រឿងព្រំដែនកម្ពុជា-ថៃ គឺបានចរចា និងបានចាប់ផ្ដើមបោះបង្គោលព្រំដែនតាំងពីឆ្នាំ២០០៦​ ហើយនៅបន្តធ្វើមិនទាន់បញ្ចប់នៅឡើយទេ ទាំងព្រំដែនគោក ទាំងព្រំដែនទឹក ពោលគឺភាគីទាំងពីរ កំពុងបន្តការចរចា។ ប៉ុន្តែ ដោយសារនៅប្រទេសថៃ ក្រុមប្រឆាំងនឹងរដ្ឋាភិបាល បានលើកយកបញ្ហានេះមកវាយប្រហារទៅលើរដ្ឋាភិបាលថៃ ដោយចោទថា រដ្ឋាភិបាលថៃធ្វើឱ្យបាត់កោះគុត មកខ្មែរ ដូច្នេះរដ្ឋាភិបាលថៃត្រូវចេញតតាំងផ្ទៃក្នុងរបស់ពួកគេ។

សម្ដេចធិបតី បានចោទជាសំណួរថា តើកោះគុតបាត់ទៅណា? ខណៈក្រុមប្រឆាំងថៃ ចោទរាជរដ្ឋាភិបាលខ្លួនថា ធ្វើឱ្យបាត់មកកម្ពុជា រីឯក្រុមប្រឆាំងកម្ពុជា ចោទថា រាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យបាត់ទៅថៃ។ ទាំងអ្នកនយោបាយប្រឆាំងរបស់កម្ពុជា និងអ្នកនយោបាយរបស់ថៃបានទាញបញ្ហាកោះគុត ដើម្បីតែកេងចំណេញផលប្រយោជន៍ផ្នែកនយោបាយរបស់ពួកគេប៉ុណ្ណោះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ក្រុមប្រឆាំងនៅក្រៅស្រុកខិតខំយករឿងព្រំដែនមកនិយាយ ដូចជា រឿងកោះគុត ជាដើម ដើម្បីបន្តបំភ្លៃព័ត៌មាន ហើយឈានទៅបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល បានប្រកាសជាសាធារណៈថា រាជរដ្ឋាភិបាលប្ដេជ្ញាការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមីលីម៉ែត្រនោះឡើយ។ សម្ដេច បន្តថា ការដោះស្រាយបញ្ហាព្រំដែន គឺកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី តាមយន្តការដែលមានស្រាប់ ធានាដោយច្បាប់​ និងបច្ចេកទេសអន្តរជាតិជាជាងប្រើយន្តការជម្លោះដោយកម្លាំងប្រដាប់អាវុធ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៤ នាទីutes មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ២ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ប្រាប់សង្គមស៊ីវិលកុំបារម្ភ ព្រោះសំណុំរឿងឃាតកម្មអ្នកកាសែតនៅខេត្តសៀមរាប ចូលដល់ដៃតុលាការហើយ

សេដ្ឋកិច្ច៣ ម៉ោង មុន

វិស័យកសិ-ឧស្សាហកម្ម មានសក្ដានុពលវិនិយោគនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១២ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមត្ថកិច្ចចម្រុះ​ឆ្មក់​ចូល​ការិយាល័យ ​លោក Yoon ​ដែលមិននៅកន្លែង ខណៈសភា​អាច​បោះឆ្នោត​ទម្លាក់​នៅ​​ថ្ងៃនេះ​

Sokha Hotels

ព័ត៌មានពេញនិយម