Connect with us

ព័ត៌មានជាតិ

តុលាការផ្ដន្ទាទោស លោក នី ណាក់ ដាក់ពន្ធនាគារ២ឆ្នាំ ពិន័យ៣លានរៀល សងជម្ងឺចិត្តដើមបណ្ដឹង២រយលានរៀល ក្រោយបរិហារកេរ្ដិ៍ លោក ហេង សួរ

បានផុស

នៅ

តុលាការ បានសម្រេចផ្ដន្ទាទោស លោក នី ណាក់ ម្ចាស់ទំព័រហ្វេសប៊ុក​ Iman KH ដាក់ពន្ធនាគារ ២ឆ្នាំ ពិន័យ៣លានរៀល និងឱ្យសងជម្ងឺចិត្តដើមបណ្ដឹងចំនួន២រយលានរៀល ក្រោយលោក នី ណាក់ បរិហារកេរ្ដិ៍លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នរដ្ឋ នៅអំឡុងចុងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ ចៅក្រមជំនុំជម្រះ លោក ទិត្យ សុទ្ធីបូរ៉ាឆាត អមដោយលោក សេង ហៀង ជាតំណាងអយ្យការ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងលោក នី ណាក់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»

សូមរម្លឹកថា លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារ កាលពីឆ្នាំ២០២០ម្តងរួចមកហើយ  នៅក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»។ កាលណោះ  តុលាការបានផ្តន្ទាទោស លោក នីណាក់ ដាក់ពន្ធនាគារចំនួនខែ១៨ខែ ។ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក នី ណាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីពន្ធនាគារ។

លុះមកដល់ចុងឆ្នាំ២០២៣ លោក ​នី ណាក់ ​បាន​ផ្សព្វ​ផ្សាយថា«​មានការ​កាត់ដី​ចំនួន​ ១០០ ​ហិកតា​នៅ​ខេត្ត​កំពត ​ផ្តល់​ទៅឱ្យ​លោក ​ហេង សួរ ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ការងារ​នោះ​ទេ»។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការងារ បានចេញមកបំភ្លឺថា ឈ្មោះ ហេង សួរ ដែលទទួលបានដី១០០ហិកតា នៅខេត្តកំពតនោះ មិនមែនជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើយ។

ទោះបីជាអ្នកនាំពាក្យក្រសួងការងារបំភ្លឺដូច្នេះ ក៏លោក​ នី ណាក់ នៅតែបន្តផ្សព្វផ្សាយបែបនេះបន្តទៀត ទើបលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ សម្រេចដាក់ពាក្យបណ្ដឹងលើលោក នី នាក់ ពី ទៅកាន់សាលាដំបូងពីបទ«បរិហាកេរ្ដិ៍ និងញុះញង់»​

លោក នី ណាក់ កើតឆ្នាំ១៩៧៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម