ព័ត៌មានជាតិ
គយរឹតបន្តឹងលើការផ្ដល់អាជ្ញាបណ្ណ ទៅឱ្យក្រុមហ៊ុននាំចូលសាច់បង្កក
ក្រុមហ៊ុនដែលចង់ប្រកបអាជីវកម្មនាំចូលមុខទំនិញសាច់បង្កកគឺតម្រូវឱ្យអនុវត្តតាមលក្ខខណ្ឌចំនួន ៤ ដែលត្រូវមានការទទួលស្គាល់ជាមុន ជាក្រុមហ៊ុនមានមានគុណវុឌ្ឍិ ដោយត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា វិធានការហាមឃាត់ការនាំចូលសាច់បង្កកដំណាក់កាលទី២ ហាក់មិនសូវមានប្រសិទ្ធភាពខ្ពស់។
លោក ស៊្រុន ពៅបញ្ជាក់ថា៖ «វិធានការហាមឃាត់សាចប់បង្កកដំណាក់កាលទី២បានជិត ២ ខែហើយ ប៉ុន្តែមិនសូវមានប្រសិទ្ធភាពខ្ពស់ ដាក់ចុះហើយ វាលាយលំ ដល់អញ្ចឹងបងប្អូនអ្នកនាំចូលមួយចំនួន គាត់បន្លំមកដដែល បិទផ្អាកគឺផ្អាក តែបំណែក ដូចជាក្បាល គ្រឿងក្នុង ប៉ុន្តែសាច់ទាំងមូលមិនបិទទេ អាហ្នឹងវាសាហាវជាងជ្រូករស់ចូលទៀត គឺដឹកមកទាំងកុងតឺន័រ»។

សេចក្ដីជូនដំណឹងរួមស្ដីពី យន្តការ និងលក្ខណៈវិនិច្ឆ័យនៃការផ្ដល់គុណវុឌ្ឍិលើការនាំចូលមុខទំនិញ «សាច់បង្កក» ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថាលក្ខខណ្ឌតម្រូវចំនួន៤នោះរួមមាន៖
១. មានកម្មវត្ថុអាជីវកម្មសមស្របដូចជា«នាំចូលសាច់បង្កក ឬមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់»។
២. មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់។
៣. ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កកស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
៤. ត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា «នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូននិងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប»។
បច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគមានគុណវុឌ្ឍិចំនួន ៤០ កំពុងប្រកបអាជីវកម្មនាំចូលមុខទំនិញសាច់បង្កកនៅកម្ពុជា ខណៈរដ្ឋាភិបាលបានដាក់ចេញវិធានការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?