Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ថ្លែងការសាទរចំពោះអង្គការកូដូខ្មែរ ដែលចូលរួមចំណែកជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែង​ការ​សាទរ​ចំពោះ​អង្គការ​កូ​ដូ​ខ្មែរ ដែល​បាន​ចូលរួម​ចំណែក​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​នូវ​ការ​សាទរ​បែបនេះ ខណៈ​ពេល​អនុញ្ញាត​ឲ្យ លោក អាំង ពិទូរ្យ ប្រធាន​អង្គការ​កូ​ដូ​ខ្មែរ ដឹកនាំ​គណៈប្រតិភូ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សាមគ្គី នៃ​ក្រុមហ៊ុន​អគ្គិសនី​ជាតិ​បារាំង ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិសា​អាហារ​សាមគ្គី​នៅ​ភោជនីយដ្ឋាន​សូរិយា រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​ ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​កោតសរសើរ​ដល់ លោក អាំង ពិទូរ្យ និង​ថ្លែងអំណរគុណ​ចំពោះ​ប្រតិភូ​ជន​របស់​ប្រទេស​បារាំង ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​សិក្សា​ស្វែងយល់​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ ដោយបាន​ចែករំលែក​នូវ​បទ​ពិសោធ​ផ្ទាល់ខ្លួន ផ្លាស់ប្ដូរ និង​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក​អំពី​ប្រពៃណី និង​ការ​សម្រប​ខ្លួន​រស់នៅ​តាម​ជនបទ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​សំណូមពរ​ដល់​ប្រតិភូ​បន្ត​ប្រពៃណី​ចុះមក​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ផ្សារភ្ជាប់​អំពី​ទំនាក់ទំនង និង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​បន្ថែម​ទៀត។ តាមរយៈ​សកម្មភាព​ទាំងនេះ​ ក៏បាន​បង្ហាញ​អំពី​ការចូលរួមចំណែក​របស់​អង្គការ​កូ​ដូ​ខ្មែរ ក្នុងការ​លើកស្ទួយ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

គោលបំណង​របស់​ប្រតិភូ គឺជា​ការសិក្សា​ស្វែងយល់​អំពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​ជនបទ និង​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ប្រាសាទបុរាណ​ខ្មែរដែលជា​មរតក និង​ស្នាដៃ​របស់​ដូនតា បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក​មក​ដល់ពេល​បច្ចុប្បន្ន​នេះ។

ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ១៥​ ថ្ងៃនេះ មាន​សមាជិក​ជនជាតិ​បារាំង ចំនួន ​១៥​ នាក់ និង​សមាជិក​សម្របសម្រួល​ជនជាតិខ្មែរ​ចំនួន ៥​ នាក់។ ប្រតិភូ​ក៏បាន​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ស្វាយរៀង ខេត្តព្រះវិហា ខេត្តសៀមរាប និង​ខេត្តកំពត។ ក្នុងនោះ ក៏បាន​ជួយ​ឧបត្ថម្ភ​ជា សម្ភារៈ​សិក្សា និង​សម្ភារៈ​កីឡា​ជូន​ដល់​បឋមសិក្សា​តា​សួស ខេត្តស្វាយរៀង និង​បឋមសិក្សា សំរោង​ជ័យ​សែន ខេត្តព្រះវិហា និង​បាន​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងការ​ស្ទូងស្រូវ ច្រូតស្រូវ ដាល់​អំបុក និង រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ទាំងនោះ។ ជាការ​កត់សម្គាល់​តាមរយៈ លោក Herve Fracullier សមាជិក​ម្នាក់​ក្នុងចំណោម​ប្រតិភូ ក៏បាន​បង្ហាញ​អំពី​អារម្មណ៍​ផ្ទាល់​ខ្លួន ដោយបាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​ស្លូតបូត សុភាពរាបសារ រាក់ទាក់ បង្ហាញ​ពី​អំពើ​ល្អ ចេះ​ជួយ​យក​អាសា​គ្នា និង​តែងតែ​ផ្តល់នូវ​ស្នាមញញឹម​ជានិច្ច ដែល​សកម្មភាព​ទាំងនេះ​បានធ្វើ​ឲ្យ​សមាជិក​ប្រតិភូ​របស់​ប្រទេស​បារាំង​នៅតែ​ចងចាំ​ដក់​ជាប់​ក្នុង​ចិត្ត និង​ចង់​មក​កម្ពុជា​ម្តង​ហើយ​ម្តងទៀត និង​ជួយ​ផ្សព្វ​ផ្សាយ​អំពី​វប្បធម៌​របស់​កម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋ​បារាំង ក្នុងការ​មក​ទស្សនកិច្ច​កម្ពុជា។

ឆ្លៀត​ក្នុងឱកាស​នោះ អ្នកឧកញ៉ា ផែរ ហុកឈួន និង អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ក៏បាន​ឧបត្ថម្ភ​នូវ​គ្រាប់​ស្វាយចន្ទី​ក្រៀម​ដែល​ជា​ផលិតផល​កូន​ខ្មែរ​ជូន​សមាជិក-សមាជិកា​ដែល​ចូលរួម​ទាំង ២០ នាក់ ផង​ដែរ។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ជូនពរ​ដល់​ប្រតិភូ​ទាំងអស់ ទទួល​បាន​ការ​ស្នាក់នៅ និង​ទទួលទាន​អាហារ​ប្រកបដោយ​ផាសុកភាព និង​រីករាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ជាមួយ​នឹង​ការ​ធ្វើដំណើរ​ត្រលប់​ទៅ​មាតុប្រទេស​វិញ​ប្រកបដោយ​សុខ​សុវត្ថិភាព៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម