Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន អនុម័តឯកសារសំខាន់ៗចំនួន ៧ ពាក់ព័ន្ធ​​វិស័យដឹកជញ្ជូន

បានផុស

នៅ

នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំរដ្ឋមន្រ្តី​ដឹក​ជញ្ជូន​អាស៊ានលើកទី៣០ និង​កិច្ចប្រជុំពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្តទៅ​នៅទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​ បាន​អនុម័ត​ឯកសារ​សំខាន់​ៗចំនួន ៧ នៅក្នុងវិស័យដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំលើកទី៣០ នេះ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានបានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូន មាន​ការដឹកជញ្ជូនផ្លូវគោក, ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ, ការដឹកជញ្ជូនផ្លូវអាកាស និងកិច្ចសម្របសម្រួលការដឹកជញ្ជូន។

ជាលទ្ធផល រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបានអនុម័តនូវឯកសារសំខាន់ៗចំនួន ៧ រួមមាន (១) ផែនការអាទិភាពប្រចាំឆ្នាំ២០២៥ (២) ការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធហោះហើរអូនស្តុបអូវើ (Own Stopover Right) រវាងចំណុចហោះហើរនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត (៣) ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន-នូវែលសេឡង់ នៅក្នុងឆ្នាំ២០២៥ (៤) គោលការណ៍ណែនាំរបស់អាស៊ាន ស្តីពីយានយន្តអគ្គិសនីធុនស្រាល, (៥) គោលការណ៍ណែនាំរបស់អាស៊ាន ស្តីពីការដឹកជញ្ជូនទំនិញក្នុងទីប្រជុំជន (៦) គោលការណ៍ណែនាំអាស៊ាន ស្ដីពីភាពជាដៃគូរដ្ឋ និងឯកជន ក្នុងវិស័យកំពង់ផែ និង (៧) គោលការណ៍ណែនាំអាស៊ាន ស្តីពីការធ្វើឌីជីថលកំពង់ផែ និងស្វ័យប្រវត្តិកម្ម។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើបទអន្តរាគមន៍ជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ផ្ទៃក្នុងប្រទេស ក៏ដូចជាការតភ្ជាប់កម្ពុជាជាមួយប្រទេសជិតខាង និងក្នុងតំបន់ផងដែរ។

កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ចូន​អាស៊ាន រៀបចំឡើងក្នុងគោលបំណង ពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅ, គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ និងពិនិត្យផែនការសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៥ ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន៖ អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ, និងអាស៊ាន-អាម៉េរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម