ព័ត៌មានជាតិ
លោក សុខ ចិន្តាសោភា ផ្ទេរតំណែងរដ្ឋមន្ត្រីការបរទេសជូនលោក ប្រាក់ សុខុន ជាផ្លូវការ
នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសលោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា។

នៅក្នុងពិធីផ្ទេរតំណែងនេះ មានវត្តមានចូលរួមពីលោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា លោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ក្នុងពិធីនេះ ថ្នាក់ដឹកនាំទាំងពីរ បានថ្លែងចំណាប់អារម្មណ៍ និងសំណេះសំណាលជាមួយមន្រ្តីរាជការ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមបញ្ជាក់ថា លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តទាំងស្រុង ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួសលោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល។

តាមការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការដោះដូរតំណែងរដ្ឋមន្ត្រីក្រសួងការបរទេស នាពេលនេះ គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំងថែមទៀត សំដៅឆ្លើយតបនឹងការវិវត្តកាន់តែស្មុគស្មាញនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងផ្នែកសេដ្ឋកិច្ចនៅលើពិភពលោក។
លោក ប្រាក់ សុខុន គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ក្នុងអាណត្តិសម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ លោកត្រូវជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគរាជធានីភ្នំពេញ ហើយត្រូវបានជ្រើសតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ លោក ប្រាក់ សុខុន ក៏ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង រួមទាំងប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនទៀត ខណៈក្នុងអាណត្តិកម្ពុជា ធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ លោក ក៏ក្លាយជាប្រេសិតពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកបញ្ហានៅមីយ៉ាន់ម៉ាផងដែរ៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ