Connect with us

ព័ត៌មានជាតិ

នគរបាល​ខណ្ឌ​កំបូល ឃាត់ខ្លួន​ជនសង្ស័យ​៣​​នាក់ករណី​ធាក់ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​​​

បានផុស

នៅ

ជនសង្ស័យ៣​នាក់ត្រូវ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​ស្រាវជ្រាវបង្ក្រាប​ករណី​ធាក់​ប្លន់​​យក​ម៉ូតូ​មិនបាន​សម្រេច ។​

លោក​វរសេនីយ៍ទោ ឈឹម សា​វុ​ទ្ធ អធិការរង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំបូលប្រាប់​ឲ្យដឹងថា កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល២៣និង៤៤នាទី មាន​ករណីលួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ការប្រព្រឹត្ត​អំពើហិង្សា(​ប្រើ​ជើង​ធាក់​យក​ម៉ូតូ​មិនបាន​សម្រេច​) នៅ​ចំណុច​មុខ​រោងចក្រ ថាក់​ក្រាល ផ្លូវជាតិ​លេខ៤ ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ ៣​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១-​ឈ្មោះ ស៊ុំ ប៊ុន​ធួន ភេទ​ប្រុស អាយុ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​អង្គ សង្កាត់​ចោម​ចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន ។ ២-​ឈ្មោះ ធាន ប៊ុន​ថាវ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ គ្មាន​សារធាតុ​ញៀន ។ ៣-​ឈ្មោះ ប៉ែន រតនា ប្រុស​អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ 37 (​បុរី ពិភពថ្មី​៣) ផ្លូវ​លេខ ១៣ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​គ្មាន​សារធាតុ​ញៀន។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ុ​ន ភារ​ម្យ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរអ្ម​ក​ដឹកជញ្ជូន ស្នាក់នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

មុនពេល​កើតហេតុ ជនរងគ្រោះ និង​មិត្ត​ភ​ក្កិ​ឈ្មោះ ខ្មៅ បាន​ជិះ​ម៉ូតូ​ម៉ាក Let’s ពណ៌​ស ស៊េរី ០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FW-4450 ចេញពី​ទិញ​បាយ​នៅ​ម្ដុំ​ស្តុ​ប​ផ្លូវបំបែក​ទៅ​ទំនប់​កប់​ស្រូវ សង្កាត់​ចោមចៅ​៣ ត្រឡប់មកផ្ទះ​វិញ នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ពេល​ជិះ​មកដល់​មុខ​រោងចក្រ ថាក់​ក្រាល ផ្លូវជាតិ​លេខ​៤ ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ស្រាប់តែ​ជួប​ក្រុម​ជនសង្ស័យ​ចំនួន ៣ នាក់ ជិះ​ម៉ូតូ ចំនួន ២ គ្រឿង ដោយ​ជនសង្ស័យ​ឈ្មោះ ស៊ុំ ប៊ុន​ធួន ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ សេ​៊​រី ០១៩ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1HW- 0998 ជិះ​ម្នាក់ឯង ។ ជនសង្ស័យ​ឈ្មោះ ប៉ែន រតនា បើក​ម៉ូតូ ម៉ាក ហុងដា សេ​125 ស៊េរី 018 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GT-9106 ឌុប​ជនសង្ស័យ​ឈ្មោះ ធាន ប៊ុន​ថាវ ។ ពេលនោះ​ជនសង្ស័យ​ឈ្មោះ ស៊ុំ ប៊ុនធឿន បាន​លើកជើង​ធាក់​ដៃ​ម៉ូតូ​របស់​ជនរង​គ្រោះ​បណ្តាល​ឲ្យ​ដួល ហើយ​ជនសង្ស័យ​ឈ្មោះ ប៉ែន រតនា បាន​បើក​ម៉ូតូ​ទៅ​ឈប់​ពីមុខ​ម៉ូតូ​របស់​ជនរងគ្រោះ ហើយ​ជនសង្ស័យ​ឈ្មោះ ធាន ប៊ុន​ថាវ កាន់​ខ្សែក្រវ៉ាត់់​បំ​រ៉ុង​វាយ​លើ​ជនរងគ្រោះ ស្រប​ពេលនោះ​ក៏មាន​ប្រជាពលរដ្ឋ ជិះ​ម៉ូតូ​តាមផ្លូវ​ឈប់​សួរនាំ នឹងមាន​វិទ្យុទាក់ទង​នៅ​នឹង​ចង្កេះ ឃើញ​ដូច​នោះ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។

លោក​អធិការរង ប្រាប់​បន្តថា បន្ទាប់មក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​បូល ។ ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួច​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រ​ហែល​១១និង៣០នាទី សមត្ថកិច្ច​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល បាន​សហការគ្នាជាមួយ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឈានទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ុំ ប៊ុនធឿន នៅ​ចំណុច​តាម​ផ្លូវលំ ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​, ជនសង្ស័យ​ឈ្មោះ ធាន ប៊ុន​ថាវ នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ជនសង្ស័យ​ឈ្មោះ ប៉ែន រតនា នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នាំយកមក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​បូល​។​

ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម