ព័ត៌មានជាតិ
២០ថ្ងៃ ក្នុងខែវិច្ឆិកា សមត្ថកិច្ចបណ្ដេញជនជាតិវៀតណាម៧២នាក់ ចេញពីកម្ពុជា
រយៈពេល២០ថ្ងៃក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានបណ្ដេញចេញជនជាតិវៀតណាមចំនួន៧២ នាក់ចេញពីប្រទេសកម្ពុជា ពីបទលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ គ្មានលិខិតឆ្លងដែន។ នេះបើសេចក្ដីប្រកាសព័ត៌មានចំនួន៣ ដាច់ដោយឡែកលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។

ការបណ្ដេញចេញជនជាតិវៀតណាមទាំង៧២នាក់ ធ្វើឡើងចំនួន៣លើកដោយឡែកពីគ្នា ក្នុងរយៈពេល២០ថ្ងៃ នៃខែវិច្ឆិកា ឆ្នាំ២០២៤។ លើកទី១ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ ចេញពីប្រទេសតាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលអគ្គនាយកដ្ឋានទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១នាក់ ខេត្តព្រះសីហនុចំនួន៦នាក់ និងទទួលពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ១៨នាក់។

ជាលើកទី២ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៣នាក់ ចេញពីកម្ពុជា តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ជាលើកទី៣ គឺនៅថ្ងៃទី១៨ ខែវិច្ឆិកា អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៤នាក់ ក្នុងនោះស្រី១១នាក់ ចេញពីប្រទេស តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ក្នុងចំណោមជនជាតិវៀតណាមដែលបណ្ដេញចេញ គឺទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ១២នាក់ និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកែបចំនួន ១២នាក់។
កម្ពុជាតែងតែបណ្ដេញជនជាតិវៀតណាម ដែលបំពានច្បាប់កម្ពុជាចេញពីប្រទេស តួយ៉ាងកាលពីខែតុលា កម្ពុជា បានបណ្ដេញជនជាតិវៀតណាម ចំនួន៨២នាក់ចេញពីប្រទេស ដែលជាប់ពាក់ព័ន្ធនឹងករណីស៊ីឈ្នួលពពោះជំនួស និងស្នាក់នៅធ្វើការដោយខុសច្បាប់។

ចំណែកកាលពីខែកញ្ញា កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសចំនួន២លើក ដែលមានជនជាតិវៀតណាមសរុប៨១នាក់៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ