ព័ត៌មានជាតិ
កម្ពុជាមានផែនការ វិនិយោគរោងចក្រចម្រាញ់ប្រេងជំហានទី១ ដើម្បីធានាសន្និធិប្រេងក្នុងស្រុក
ក្រសួងរ៉ែ និងថាមពល មានផែនការស្នើសុំរាជរដ្ឋាភិបាលគាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតក្នុងប្រទេសជំហានទី១ ជាមួយនឹងការកំណត់រូបរាង និងវិសាលភាពនៃការធ្វើសន្និធិប្រេងបម្រុងជាយុទ្ធសាស្ត្រ (Strategic Petroleum Reserve) ទោះបីជាកម្ពុជាមានទីផ្សារប្រេងនៅតូចក៏ដោយ។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរ៉ែ និងថាមពល ឆ្នាំ ២០២៣-២០២៤ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ក្រសួងបានដាក់ចេញជាគោលនយោបាយទូលាយ មួយដែលបន្តធានា ការផ្គត់ផ្គង់ផលិតផលប្រេងកាត (ប្រេង និងឧស្ម័នឥន្ធនៈ) ឱ្យបានគ្រប់គ្រាន់ តាមរយៈការផ្តល់ការគាំទ្រ និងជំរុញការធ្វើអាជីវកម្មផ្នែក Downstream ដើម្បីបម្រើការរស់នៅរបស់ ប្រជាពលរដ្ឋ ការអភិវឌ្ឍរបស់ប្រទេសយើង បង្កើនចំណូលរដ្ឋ និងការងារជូនប្រជាពលរដ្ឋ។
លោក កែវ រតនៈ បានបញ្ជាក់ថា ក្រសួងបានរៀបចំខ្លួន ដើម្បីចរចាជាមួយភាគីពាក់ព័ន្ធក្នុងការស្វែងរុករក និងធ្វើអាជីវកម្មប្រេង និងឧស្ម័ន ទាំងក្នុង និងក្រៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA)។

លោក កែវ រតនៈ បានបន្តថា ក្រសួងរ៉ែ និងថាមពលបានបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងការដឹកជញ្ជូន ស្តុកទុក ចែកចាយ និងប្រើប្រាស់ផលិតផលប្រេងកាត ព្រមទាំង ឈានទៅកំណត់ និងទាក់ទាញ ឧស្សាហកម្មចម្រាញ់ប្រេងកាតជាយុទ្ធសាស្ត្រ។
បើតាមលោក កែវ រតនៈ កម្ពុជាកំពុងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ តាមរយៈការផ្គត់ផ្គង់ប្រេងនិងឧស្ម័នឥន្ធនៈ ដោយពុំមានការខ្វះខាត ជាមួយនឹងស្ថិរភាពថ្លៃសមរម្យ។
លោក កែវ រតនៈបញញជាក់ថា៖ «ប្រទេសយើងក៏បានផលប្រយោជន៍ខ្លះរួចមកហើយពីប្រតិបត្តិការនៅ Block A ហើយក្រសួងកំពុងស្វែងរក អ្នកវិនិយោគជាបន្តនៅ Block A នេះ ក៏ដូចជាការស្រាវជ្រាវរកសក្តានុពលនៅ Block ឯទៀតៗ ទាំងក្នុង និងក្រៅតំបន់ OCA ផងដែរ»។

ក្រសួងរ៉ែង និងថាមពលកំពុងរៀបចំការគាំទ្រនានា សម្រាប់សម្រួលដល់ការដឹកជញ្ជូន និងផ្គត់ផ្គង់ឧស្ម័ន LNG ដល់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័ន LNG អានុភាព ៩០០ មេហ្គាវ៉ាត់ លើកទី១ របស់ព្រះរាជាណាចក្រកម្ពុជានៅខេត្តកោះកុង។
ទន្ទឹមនេះ ក្នុង បរិបទអន្តរកាលថាមពល ក្រសួងនឹងធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយស្តីពីវិស័យប្រេងកាត និង រៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិ សការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់រៀបចំប្រព័ន្ធផ្គត់ផ្គង់និងចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។
យោងតាមក្រសួងរ៉ែ និងថាមពល នៅឆ្នាំ២០២៤ នេះ វិស័យប្រេងកាតបានផ្តល់សេវាសាធារណៈផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ចជូនរដ្ឋបានចំនួនប្រមាណ ១២.៣៥ លានដុល្លារអាមេរិក៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី