Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖គ្មានការស៊ុមគ្រលុំរវាងគ្រួសារសម្ដេចតេជោ និងគ្រួសារថាក់ស៊ីន ដើម្បីលួចបូមប្រេងតំបន់ត្រួតស៊ីគ្នាឡើយ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា គ្មានការស៊ុមគ្រលុំគ្នារវាងគ្រួសារសម្ដេចតេជោ ហ៊ុន សែន ជាមួយគ្រួសារលោក ថាក់ ស៊ីនស៊ីណាវ៉ាត្រា​ ដើម្បីលួចបូមប្រេងស្ងាត់ៗចេញពីតំបន់រ៉ែប្រេងកាតនៅតំបន់ត្រួតស៊ីគ្នា (OCA) ឡើយ។ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ថ្លែងដូច្នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ដូច្នេះ៖« គ្មានគ្រួសារសម្ដេចតេជោ គ្រួសារឯកឧត្ដម ថាក់ ស៊ីន ទៅយក(រ៉ែប្រេង កាត)រាប់រយពាន់លានបារ៉ែលយកទៅដាក់នៅណា។ អត់ទេ! មានតែយកមក(បូមប្រេង)ជួយធ្វើឱ្យថ្លៃហ្គាសនៅក្នុងប្រទេសចុះថោក ថ្លៃអគ្គីសនីឱ្យប្រជាពលរដ្ឋ។»។

ក្នុងករណីចរចាលើតំបន់ត្រួតស៊ីគ្នារួចរាល់ហើយឈានដល់ដំណាក់កាលបូមប្រេង សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នឹងយកប្រេងទាំងនោះទៅកែឆ្នៃ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនតាមលទ្ធភាពដែលអាចធ្វើបាន។

គួរឱ្យដឹងថា តំបន់ទាមទារត្រួតស៊ីគ្នាកម្ពុជា​-ថៃ​ មាន​ទំហំ​ប្រហែល​ ២៦ ០០០ ​គីឡូម៉ែត្រការ៉េ​ក្នុងឈូងសមុទ្រថៃ និង​ត្រូវ​បាន​ប៉ាន់ប្រមាណពីមុន​ថា ​អាច​មាន​កំណប់ឧស្ម័នធម្មជាតិរហូតដល់ ១១ ទ្រីលាន​ហ្វីតគូប ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេង​កាត។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាង​ថៃ និងកម្ពុជា បានគូសបញ្ជាក់អំពីក្របខណ្ឌដែលបានព្រមព្រៀង​ដើម្បី​ដោះស្រាយជម្លោះដែនសមុទ្រ ប៉ុន្តែ​​ភាពតានតឹងផ្នែកនយោបាយ និងបញ្ហាជុំវិញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​ពិភាក្សា​ស្ដី​ពី​តំបន់​ត្រួតស៊ីគ្នា​ត្រូវ​ជាប់​គាំង។

ចំពោះបញ្ហាការទាមទារតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា​កម្ពុជា-ថៃ (OCA)  ក្នុងការចរចាជាមួយប្រទេសថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចរចាត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក បែងចែកផលសេដ្ឋកិច្ចដែលអាចទទួលយកបាន ជាពិសេសគឺការគោរពអធិបតេយ្យរបស់កម្ពុជាដែលមិនអាចខ្វះបាន។ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងទទួលបានការលើកទឹកចិត្ត និងការគាំទ្រ​  ពីបណ្ដាប្រទេសអន្តរជាតិធំៗ លើការអភិវឌ្ឍតំបន់ នេះដូចជា សហរដ្ឋអាមេរិក បារាំង   ជប៉ុន ចិន សហភាពអឺរ៉ុប និងប្រទេសអង់គ្លេសជាដើម ដើម្បីអត្ថប្រយោជន៍ដល់ប្រជាជនទាំងពីរ និងពិភពលោកទាំងមូល។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា បញ្ហាតំបន់ត្រួតស៊ីគ្នា​នេះ នឹងមិនអាចធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីឡើយ។ សម្ដេចក៏បានអំពាវនាវទៅកាន់អ្នកនយោបាយដែលមាននិន្នការប្រឆាំងជ្រុលនិយម មេត្តាឈប់យកបញ្ហានយោបាយ មកទម្លាក់ចូលក្នុងបញ្ហាតំបន់ត្រួតស៊ីគ្នា​ ដែលជាតំបន់ត្រូវចរចាដោយប្រើលក្ខខណ្ឌច្បាប់ និងបច្ចេកទេសព្រំដែនតទៅទៀត ដែលជាហេតុបង្កើតទំនាស់។

សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅកាន់ក្រុមដែលមាននិន្នាការប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសថា ក្រុមការងាររាជរដ្ឋាភិ​បាលកម្ពុជា ក៏ចេះស្រឡាញ់ទឹកដីកម្ពុជាដែរ ហើយស្រឡាញ់ជាងក្រុមដែលមាននិន្នាការប្រឆាំងទៅទៀត។

ដោយឡែក សម្រាប់ភាគីថៃវិញ កាលអំឡុងថ្ងៃទី១០ ខែវិច្ឆិកា លោក​ស្រីនាយករដ្ឋមន្ត្រីថៃ អះអាងថា ថៃនឹងចរចារលើតំបន់ដែនសមុទ្រមានជម្លោះជាមួយភាគី ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ ​​២០០១នៃតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)៕

ដោយ៖ ង៉ិល ណារ៉ាត់

ចុចអាន៖ ​ថៃនឹងបង្កើតគណៈកម្មាធិការបច្ចេកទេសចំរុះ ដើម្បីបើកផ្លូវចរចារជាមួយកម្ពុជាលើ OCA ក្នុងខែវិច្ឆិកានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម