Connect with us

ព័ត៌មានជាតិ

ការពង្រីកវិសាលភាព ប.ស.ស. របស់រាជរដ្ឋាភិបាល ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ

បានផុស

នៅ

ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តទី៧ បាន​ពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តាម​រយៈ​ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត របស់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានរយៈពេលមួយឆ្នាំហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជាបានវាយតម្លៃថា បេឡាជាតិសន្តិសុខសង្គម​បាន​នឹង​កំពុងចូលរួមយ៉ាងសំខាន់​ក្នុង​ការ​លើក​កម្ពស់ការថែទាំសុខភាពរបស់ពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋលើថ្លៃថែទាំសុខភាព។

សម្រាប់​លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពរបស់បេឡាជាតិសន្តិសុខសង្គមដែលមានសមាជិករាប់លាននាក់។ ប.ស.ស. បានចូលរួមចំណែកយ៉ាងសំខាន់លើការថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានពង្រីកវិសាលភាពក្នុងការប្រើប្រាស់បណ្ណ ប.ស.ស. ឱ្យកាន់តែទូលំទូលាយជាងមុន និងចំណាយប្រាក់តិចក្នុងការបង់វិភាគទានលើសេវាថែទាំសុខភាព។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា អត្ថប្រយោជន៍របស់ ប.ស.ស. និងភាពងាយស្រួលលើការប្រើប្រាស់ គឺជាការលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់សេវារបស់រាជរដ្ឋាភិបាលមួយនេះកាន់តែច្រើនឡើងៗ ជាពិសេសលើកទឹកចិត្តឱ្យពលរដ្ឋកាន់តែគិតគូរពីសុខភាពជាងមុន។ ប.ស.ស. ទទួលបានការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់សេវាមួយនេះកន្លងមក ហើយជាបណ្តើៗសេវាកម្មមួយនេះនឹងក្លាយទៅជាបង្អែកសម្រាប់ពលរដ្ឋកម្ពុជាក្នុងការថែទាំសុខភាពរបស់ពួកគេ។

ចំណែក​លោកបណ្ឌិត ឈត ប៊ុនថង ជា​អ្នក​ស្រាវជ្រាវ​នៃរាជបណ្ឌិត្យសភាកម្ពុជា​ក៏បានលើក​ឡើងដែរ​ថា ការពង្រីកវិសាលភាព​របស់បេឡាជាតិសន្តិសុខសង្គមគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ខណៈពេលដែល ប.ស.ស. របស់រាជរដ្ឋាភិបាលបាននិងកំពុងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា ដែលជាអ្នកប្រើប្រាស់។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា បេឡាជាតិសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាបានក្លាយទៅជាមធ្យោបាយយ៉ាងមានសារសំខាន់សម្រាប់ទ្រទ្រង់សុខភាពរបស់ពលរដ្ឋកម្ពុជា ពីព្រោះសមាជិករបស់ ប.ស.ស. ចំណាយថវិកាតិច ក៏ប៉ុន្តែពួកគេទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងអាចប្រើប្រាស់សេវាថែទាំសុខភាពផ្សេងៗទៀតបានដោយមានប្រសិទ្ធិភាព និងរហ័សផងដែរ។

ការពង្រីកវិសាលភាពរបស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្ដីឬប្រពន្ធនិងកូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗសំដៅ រក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារនិងបង្កើនផលិតភាពការងារ។ បច្ចុប្បន្នរបបសន្តិសុខសង្គមបានពង្រីកវិសាលភាពរបស់ខ្លួន ទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ 2 671 030 នាក់ ក្នុងនោះសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍មានចំនួន 422 593នាក់ និងសមាជិក ប.ស.ស. ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (សហព័ទ្ធ និងកូន) ចំនួន 136 210នាក់។

ចំណុចគួរឱ្យកត់សំគាល់ គឺចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក៏ដូចជាតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤នេះ។ ទន្ទឹមនេះ ប.ស.ស. មានសមាជិក ប.ស.ស. បានប្រើប្រាស់សេវាចំនួន 21 035 433ដង និងបានផ្តល់សាច់ប្រាក់ដល់ស្រីមានផ្ទៃពោះចំនួន 564 63នាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន 551 709នាក់ ផងដែរ។ តាមរយៈនេះ បង្ហាញថាប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលដើរតួនាទីយ៉ាងសំខាន់លើការថែទាំសុខភាពរបស់ពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម