Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ជំរុញឲ្យអភិបាលរាជធានី-ខេត្តលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់

បានផុស

នៅ

ក្រសួងសុខាភិបាលបានជំរុញ និងក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្តយកចិត្តទុកដាក់ និងចូលរួមលប់បំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ដើម្បីធានាបានការផ្តល់សេវាថែទាំសុខភាពឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរំលឹកនេះ បានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤មានគ្លីនិកឈ្មោះ សុងហាក់
ម៉ារីណា មានទីតាំងនៅខេត្តតាកែវ បានចាក់ថ្នាំបណ្តាលឱ្យស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់ និងយកសពជនរងគ្រោះទៅផ្លុងចោល ដែលជាទង្វើដ៏អមនុស្សធម៌ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។

នៅក្នុងលិខិតផ្ញើជូនអភិបាលរាជធានី-ខេត្តដែលទើបទទួលបាននៅថ្ងៃទី២២វិច្ឆិកានេះ លោកវេជ្ជបណ្ឌិត ម៉ី សំបូរ
រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាលបានណែនាំឱ្យអភិបាលរាជធានី-ខេត្តធ្វើការត្រួតពិនិត្យជាបន្ទាន់ និងបន្ត​ត្រួតពិនិត្យជាទៀងទាត់លើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលកំពុងផ្តល់សេវាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយពិនិត្យមើលលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេស ការ អនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ។ល។

ជាមួយគ្នានេះដែរត្រូវបញ្ឈប់មិនឱ្យដំណើរការរាល់ទីតាំងផ្តល់សេវាសុខាភិបាលឯកជន ឬឱសថស្ថានគ្មានច្បាប់ អនុញ្ញាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តរបស់ខ្លួន ពិនិត្យគុណភាពឱសថ និងការថែរក្សាទុកដាក់ឱសថដែលមានបញ្ជីកាត្រឹមត្រូវ។ ត្រូវធ្វើរបាយការណ៍បច្ចុប្បន្នភាពនៃការចុះត្រួតពិនិត្យមូលដ្ឋានសុខាភិបាលឯកជនមកក្រសួងសុខាភិបាលឱ្យបានមុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ទៀងទាត់រៀងរាល់ត្រីមាស។

លោករដ្ឋលេខាធិការប្រចាំការបានណែនាំឱ្យធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចអំពីមូលដ្ឋានសុខាភិបាលឯកជនដែលមិនប្រក្រតីសង្ស័យថា គ្មានច្បាប់អនុញ្ញាត និងបញ្ញាបព័ត៌មាន អំពីហានិភ័យ និងអសុវត្ថិភាពនៃការផ្តល់ និងទទួលសេវាព្យាបាលពីមូលដ្ឋានសុខាភិបាល ឯកជនដែលគ្មានច្បាប់អនុញ្ញាត​ និងគ្មានវិជ្ជាជីវៈ។

លើសពីនេះទៀតត្រូវសហការជាមួយគណៈវិជ្ជាជីវៈទាំងអស់ក្នុងការត្រួតពិនិត្យទីតាំងផ្តល់សេវាសុខាភិបាលឯកជន ដែលមានការសង្ស័យថា គ្មានច្បាប់អនុញ្ញាត និងមិនអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត និងធ្វើការអប់រំជាទូទៅដល់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការប្រចាំការបានស្នើឱ្យអភិបាលរាជធានី-ខេត្តមេត្តាយកចិត្តទុកដាក់ក្នុងស្មារតីអនុវត្តតាម គោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ចាត់វិធានការពង្រឹងការធ្វើនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនដែលមិនស្របតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យ សុខាភិបាល
ព្រមទាំងធ្វើការលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ដូចបានជម្រាបជូនខាងលើក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​ជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​រក្សាខ្លួន​ចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងណែនាំម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ កុំតម្លើងថ្លៃសេវាកម្ម ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

២០២៤ ជាឆ្នាំក្តៅបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ចិន​

ព័ត៌មានជាតិ១៣ ម៉ោង មុន

តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលសវនាការនៅថ្ងៃទី១៧ ខែមករា ពីបទ«ការមិនរាងចាលក្នុងបទមជ្ឈិម»

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន បញ្ជា​ឲ្យ​រដ្ឋាភិបាល និង​ធនាគារ​រដ្ឋ​រុស្ស៊ី សហការ​ជាមួយ​ចិន​លើ​បច្ចេកវិទ្យា AI

Sokha Hotels

ព័ត៌មានពេញនិយម