ព័ត៌មានជាតិ
ក្រសួងការងារប្រកាសពីករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាសឲ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងស្តីពីករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួងដែលនាំឱ្យមានការខាតបង់ថវិកា
របស់និយោជក។
នៅក្នុងសេចក្តីជូនដំណឹងចុះកាលពីថ្ងៃទី២១វិច្ឆិកា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា នាពេលលថ្មីៗនេះមានជនអនាមិកបានបង្កើតគណនីតេឡេក្រាម ក្លែងក្លាយឈ្មោះ “សម្រាប់និយោជក” (https://t.me/EmployerrChat) ដោយបានបន្ថែមអក្សរ “រ”មួយទៀត ក្នុងតំណភ្ជាប់ ដែលស្រដៀងនឹងឈ្មោះ ក្រុមតេឡេក្រាមផ្លូវការ “សម្រាប់និយោជក” (https://t.me/EmployerChat) របស់ក្រសួងការងារដែលមានសមាជិកចំនួនជាង ២៥ ០០០ នាក់ ជាមធ្យោបាយទាក់ទងជាមួយបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន
ដោយជនអនាមិកបានប្រឌិតព័ត៌មានថា ប្រព័ន្ធបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងមានបញ្ហាមិនដំណើរការ
និងបង្គាប់ឱ្យបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថានបង់ប្រាក់ទៅកាន់លេខគណនីធនាគារ ឬ QR Code ផ្ទេរប្រាក់របស់ខ្លួនដែលនាំឱ្យមានការខាតបង់ថវិការបស់និយោជក។
ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនថា ក្រសួងមិនមានគោលការណ៍ឱ្យមន្ត្រី
ផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួនទៅបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាសគ្រឹះស្ថាន នោះទេ ក្រៅពីមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធ LACMS (https://lacms.mlvt.gov.kh) ដែលមានការណែនាំស្រាប់ក្នុងប្រព័ន្ធអំពីការទូទាត់ថ្លៃសេវា។
ករណីនេះក្រសួង កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនប្រព្រឹត្តបទល្មើស។ ក្នុងករណីសង្ស័យ ឬសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ប្រព័ន្ធ Hotline លេខ ១២៨៦” ឬ“១២៩៧” ឬ ក្រុមតេឡេក្រាមផ្លូវការ “សម្រាប់ និយោជក”(https://t.me/EmployerChat) ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង(https://feedback.mlvt.gov.kh/feedback)។ ក្រសួងការងារបានណែនាំឱ្យនិយោជកបង្កើនការប្រុងប្រយ័ត្នចំពោះករណីឆបោកនេះ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ