Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារត្រពាំងពោធិ៍

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចោមចៅ​ទី ៣ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ត្រពាំង​ពោធិ៍ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ចាប់ពី​ផ្សារ​ត្រពាំង​ពោធិ៍ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ រហូត​ដល់​ព្រំប្រទល់​ភូមិ​ចាក់​ជ្រូក សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ជៀសវាង​ស្ទះ​ចរាចរណ៍​ដល់​អ្នក​ដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ទទួល​បាន​បទបញ្ជា​ពី លោក សក់ ច័ន្ទ​កញ្ញា​រិទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់​សង្កាត់​ចោមចៅ​ទី ៣ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​លើ​ដង​ផ្លូវ មុខ​ផ្សារ​ត្រពាំង​ពោធិ៍ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី ៣ រហូត​ទៅ​ដល់​ព្រំប្រទល់​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ណែនាំ​ឱ្យ​អាជីវករ​យល់​ដឹង​ពី​ការ​ដាក់​លក់ដូរ​រំលោភ​លើ​ផ្លូវ។

អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា អាជីវករ​បាន​យល់ដឹង​ច្រើន​ក្នុង​ការ​ដាក់​លក់​លើ​ដង​ផ្លូវ ជៀសវាង​ការ​កកស្ទះ​ពេល​កម្មករ​ចេញ​ពី​ធ្វើការ​រោងចក្រ​នៅ​តំបន់​នោះ តែ​អាជីវករ​មួយ​ចំនួន​តូច​ក៏​មិន​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​ដែរ ដូចនេះ​អាជ្ញាធរ​សូម​អាជីវករ​ទាំងអស់​ចូលរួម​សហការ និង​ស្តាប់​ការ​ណែនាំ​ផង។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ បាន​ណែនាំ​បន្ថែម​ទៀត ដើម្បី​ឱ្យ​អាជីវករ​កាន់តែ​យល់​ច្បាស់​អំពី​សណ្ដាប់ធ្នាប់។ បន្ថែម​នោះ អាជ្ញាធរ​ក៏បាន​អរគុណ​ដល់​អាជីវករ​ដែល​បាន​ចូលរួម​សហការ​ផង​ដែរ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៤ នាទីutes មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៥ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៥ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម