ព័ត៌មានអន្ដរជាតិ
ហេតុអ្វីអ្នកជំនាញជំរុញឱ្យវៀតណាមបង្កើនការនាំចេញអង្ករទៅអាហ្វ្រិក?
ក្រុមអ្នកជំនាញវៀតណាម លើកទឹកចិត្តឱ្យអ្នកជំនួយបង្កើនការនាំចេញអង្ករទៅទ្វីបអាហ្វ្រិក ដែលជាទីផ្សារសក្តានុពលសម្រាប់ផលិតផលស្បៀងប្រភេទនេះ ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីជាផ្នែកមួយនៃការធ្វើពិពិធកម្មនាំចេញលើសពីទីផ្សារប្រពៃណីនៅអាស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសអាហ្វ្រិកមួយចំនួនបានបង្កើនផលិតកម្មស្រូវក្នុងស្រុក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនទុនបម្រុង និងបំពេញតម្រូវការក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមានបញ្ហាប្រឈមដោយសារបញ្ហាហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការដាំដុះស្រូវ។ នៅពេលដែលចំនួនប្រជាជនកើនឡើង រួមជាមួយនឹងលំហូរនៃអ្នកទេសចរ និងកម្មករអាស៊ី តម្រូវការអង្ករក្នុងទ្វីបអាហ្រ្វិកនៅតែបន្តកើនឡើង។
ក្រោមហេតុផលទាំងនេះ អាហ្រ្វិកនៅតែជាទីផ្សារដែលមានសក្តានុពលដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ។ ប្រទេសអាហ្វ្រិកផ្សេងៗ ដូចជាកូតឌីវ័រ ហ្គាណា សេណេហ្គាល់ និងកាមេរូន បាននាំមុខគេលើការនាំចូលអង្ករពីវៀតណាម។
យោងតាមនាយកដ្ឋានទីផ្សារអាស៊ី-អាហ្រ្វិក ចំណុះឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MoIT) អាហ្រ្វិកគឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្កររបស់វៀតណាម។ ការនាំចេញអង្ករទៅកាន់ទ្វីបនេះ បានកើនឡើងដល់ ៦៩២,៦ លានដុល្លារ ក្នុងឆ្នាំ ២០២១ ពីត្រឹម ៤១១ លានដុល្លារ ក្នុងឆ្នាំ ២០១៧។ ជាធម្មតា អង្កររួមចំណែក ១៥-២០ ភាគរយ សម្រាប់ការនាំចេញសរុបរបស់វៀតណាមទៅអាហ្វ្រិក។
យ៉ាងណាមិញ ការនាំចេញអង្កររបស់វៀតណាមទៅទ្វីបដដែលធ្លាក់ចុះ ១០,៥ ភាគរយ នៅឆ្នាំ ២០២២ (មកត្រឹម ៦២០ លានដុល្លារ) ដោយសារតែកំណើនស្តុកទុកនៃស្បៀងអាហារពិភពលោក ក្នុងបរិបទនៃអស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ដែលជំរុញឱ្យតម្លៃអង្ករឡើងថ្លៃ និងនាំឱ្យប្រទេសមួយចំនួននៅអាហ្វ្រិកកាត់បន្ថយការនាំចូលអាហារ។
ប៉ុន្តែការនាំចេញដដែលស្ទុះងើបឡើងវិញ នៅឆ្នាំ ២០២៣ ដោយវាឈានដល់ ៧៨៨ លានដុល្លារ ឬ ១,៣ លានតោន ដោយកើនឡើង ២៧,៧ ភាគរយ បើគិតជាតម្លៃ និង ៦,៣ ភាគរយ បើគិតជាបរិមាណ។
គួរកត់សម្គាល់ថា ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទ្វីបអាហ្រ្វិកបន្ថែមទៀត ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានស្នើឱ្យភ្នាក់ងាររដ្ឋាភិបាលវៀតណាមបន្តកែលម្អយន្តការនាំចេញ និងការគ្រប់គ្រងពាណិជ្ជកម្មអង្ករ ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍ទីផ្សារ។ អ្នកជំនាញលើកឡើងថា វាក៏មានសារៈសំខាន់ផងដែរក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មក្នុងការចូលរួមនាំចេញអង្ករ និងធ្វើឱ្យការចូលរួមរបស់ពួកគេកាន់តែស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃអង្ករពិភពលោក៕
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់