Connect with us

ព័ត៌មានជាតិ

ប.ស.ស បង្ហាញនីតិវិធីស្នើសុំប្រាក់សោធនជរាភាព ឬ ប្រាក់ចូលនិវត្តន៍ ដល់សមាជិកខ្លួន

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) បាន​បង្ហាញ​ពី​នីតិវិធី​ក្នុង​ការ​ស្នើសុំ​ប្រាក់​សោធន​ជរាភាព ឬ​ប្រាក់​ចូលនិវត្តន៍ ​ឬ​ប្រាក់​រ៉ឺត្រែត ដល់​សមាជិក​របស់​ខ្លួន ដើម្បី​ឱ្យ​ពួកគាត់​ត្រៀមលក្ខណៈ​បាន​រួចរាល់​នៅ​ពេល​ដល់​អាយុ​ចូលនិវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​បេឡា​ជាតិ​សន្តិសុខ​សង្គម​ បានឱ្យដឹងថា ​ដើម្បី​អាច​ស្នើសុំ​ប្រាក់​សោធន​ជរាភាព (​ប្រាក់​ចូល​និវត្តន៍ ឬ​ប្រាក់​រ៉ឺត្រែត​) សមាជិក ប​.​ស​.​ស​. ត្រូវ​ភ្ជាប់​ឯកសារ​សំខាន់ៗ ដូច​ខាងក្រោម ៖

(១)-ប័ណ្ណ​សមាជិក ប​.​ស​.​ស ច្បាប់ដើម​

👉 (២)-អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម (​មាន​សុពលភាព​) ឬ​លិខិតឆ្លងដែន (​ជនបរទេស​)។

👉 (៣)-សេចក្តីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ និង​សេចក្តី​ចម្លង​បញ្ជាក់​សំបុត្រកំណើត​កូន (​បើ​មាន​)។

👉 (៤)-លេខ​គណនី​ធនាគារ​អេស៊ីលីដា (​មិនមែន​លេខ​អេស៊ីលីដា​ទាន់​ចិត្ត​) ឬ​លេខ​គណនី​ធនាគារ កាណាឌីយ៉ា។

បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​បញ្ជាក់​ថា សមាជិក ប​.​ស​.​ស​. ដែលមាន​សិទ្ធិ​ទទួលបាន​ប្រាក់​សោធន​ជរាភាព (​ប្រាក់​ចូលនិវត្តន៍ ឬ​ប្រាក់​រ៉ឺត្រែត) គឺ​ត្រូវបំពេញ​លក្ខខណ្ឌ​កំណត់​មួយចំនួន​ដូច​ខាង​ក្រោម ៖

👉 (១)-បាន​ចុះបញ្ជី​នៅ ប​.​ស​.​ស​. ផ្នែក​ប្រាក់​សោធន។​

👉 (២)-បាន​បង់​ភាគទាន​មក ប​.​ស​.​ស​. បាន​យ៉ាងតិច ១២ ខែ។​

👉 (៣)-មាន​អាយុ​យ៉ាងតិច ៦០ ឆ្នាំ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​មក​ទីស្នាក់ការ ប​.​ស​.​ស ដែល​នៅ​ជិត​លោកអ្នក​ទូទាំង​ប្រទេស ឬ​ទំនាក់ទំនង​មកកាន់​លេខ ១២៨៦ ឬ ១២៩៧ ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​របស់ ប.ស.ស។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ ប​.​ស​.​ស មាន​សមាជិក​សរុប​ចំនួន ២ ៦៣៦ ៩៦២ នាក់ នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ មាន​សមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព វិស័យ​សាធារណៈ ចំនួន ៤៩៣ ៤២៣ នាក់ សមាជិក ប​.​ស​.​ស វិស័យ​ឯកជន ចំនួន ១ ៦០២ ២៩៣ នាក់ សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និ​យោជន៍ ៤០៨ ៦៦៨ នាក់ និង​សមាជិក ប​.​ស​.​ស ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស (សហព័ទ្ធ និង​កូន) ចំនួន ១៣២ ៥៧៨ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម