ព័ត៌មានជាតិ
ការស្នើសុំបើកស្ថានីយប្រេងឥន្ធនៈកាត់បន្ថយពេលពី ៤៥ ថ្ងៃមកនៅត្រឹម ២៤ ថ្ងៃ
បើតាមការគូសបញ្ជាក់ពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្រោយការកែទម្រង់ថ្មី ការស្នើសុំបើកស្ថានីយប្រេងឥន្ធនៈបានកាត់បន្ថយនីតិវិធីស្នើសុំពី ៤៥ ថ្ងៃមកនៅត្រឹមតែ ២៤ ថ្ងៃប៉ុណ្ណោះ។
ថ្លែងនៅក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និងថាមពល” កាលពីម្សិលមិញនេះ លោក កែវ រតនៈ បានគូសបញ្ជាក់ថា តាមរយៈការកែសម្រួលថ្មី បានកាត់បន្ថយក្រដាសស្នាម និង បន្ថយពេលវេលាអនុម័ត សម្រាប់អាជីវករដែលស្នើសុំបើកស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ។
«មុនការកែទម្រង់ តាមនីតិវិធីនៃដំណើរការពិនិត្យនិងសម្រេចលើពាក្យស្នើសុំគឺកំណត់ពេល ៤៥ ថ្ងៃ ប៉ុន្តែចរន្តឯកសារជាក់ស្ដែងលឿនបំផុតត្រូវការពេល ៥១ ថ្ងៃ និងយឺតបំផុតត្រូវការរយៈពេល ៥៦២ ថ្ងៃ»។

បើតាមលោក កែវ រតនៈ បន្ទាប់ពីការកែទម្រង់អនុម័ត និងអនុវត្តនីតិវិធីថ្មី ចរន្តឯកសារពិនិត្យនិងអនុម័តត្រូវការប្រើពេលវេលាត្រឹម ២៤ ថ្ងៃប៉ុណ្ណោះ។ ពាក្យស្នើដែលជាប់ស្ទះមុនកែទម្រង់នីតិវិធីថ្មីមាន ១ ៣១៧ សំណុំឯកសារ បច្ចុប្បន្នត្រូវបានដោះស្រាយរួចរាល់។ លោក កែវ រតនៈ បញ្ជាក់បន្ថែម។
បច្ចុប្បន្នមានស្ថានីយឥន្ធនៈសរុបចំនួន ៦ ១៨៦ ស្ថានីយទូទាំងប្រទេស ដែលផ្ដល់ការងារជាង ២ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

លោក កែវ រតនៈ បានបញ្ជាក់ថា នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងមានផែនការស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងគាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតក្នុងប្រទេសជំហានទី១ ជាមួយការកំណត់រូបរាង និងវិសាលភាពនៃការធ្វើសន្និធិប្រេងបម្រុងជាយុទ្ធសាស្ត្រ «Strategic Petroleum Reserve» ទោះបីជាប្រទេសកម្ពុជាមានទីផ្សារប្រេងនៅតូចក៏ដោយ។
ជាមួយគ្នានេះ ក្រសួងក៏កំពុងរៀបចំការគាំទ្រនានា សម្រាប់សម្រួលដល់ការដឹកជញ្ជូន និងផ្គត់ផ្គង់ឧស្ម័ន LNG ដល់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័ន LNG អានុភាព ៩០០ មេហ្កាវ៉ាត់ លើកទី១ របស់ព្រះរាជាណាចក្រកម្ពុជានៅខេត្តកោះកុង។ ទន្ទឹមនោះ ក្នុងបរិបទអន្តរកាលថាមពល ក្រសួងនឹងធ្វើបច្ចុប្បន្នភាពក្របខណ្ឌគោលនយោបាយស្ដីពីវិស័យប្រេងកាត និង រៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់រៀបចំប្រព័ន្ធផ្គត់ផ្គង់និងចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។
បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅឆ្នាំ២០២៤ វិស័យប្រេងកាតបាន ផ្តល់សេវាសាធារណៈផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ចជូនរដ្ឋបានចំនួនប្រមាណ ១២,៣៥ លានដុល្លារអាមេរិក៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?