Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៤ វិស័យប្រេងកាត ប្រមូលចំណូលជូនរដ្ឋបានប្រមាណ ១២,៣៥ លានដុល្លារអាមេរិក

បានផុស

នៅ

លោក​ កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​​ការងារ ប្រចាំ​​ឆ្នាំ២០២៤ និង​លើក​ទិសដៅ​​ការងារ​​ថ្មី ឆ្នាំ២០២៥ នា​រសៀល​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ២០២៤ នេះ បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា នៅឆ្នាំ២០២៤ នេះ វិស័យ​ប្រេងកាតបាន ផ្តល់​សេវាសាធារណៈផ្សេងៗ និងរួមចំណែក​ប្រមូល​ចំណូល​ពី​កាតព្វកិច្ច​ជូនរដ្ឋ​បាន​ប្រមាណ ១២,៣៥ លានដុល្លារអាមេរិក (១២,៣៥៧,៥៧៧​ដុល្លារ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ បាន​មាន​ប្រសាសន៍​ថា អនុវត្ត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្រសួង​បាន​ដាក់​ចេញ​ជា​គោលនយោបាយទូលាយមួយ​ដែល​បន្តធានា​ដល់​ការផ្គត់ផ្គង់ផលិតផលប្រេងកាត (ប្រេងនិងឧស្ម័នឥន្ធនៈ) ឱ្យ​បានគ្រប់គ្រាន់ តាមរយៈការផ្តល់ការគាំទ្រ និងជំរុញការធ្វើអាជីវកម្មផ្នែក Downstream ដើម្បីបម្រើការរស់នៅរបស់ ប្រជាពលរដ្ឋ ការ​អភិវឌ្ឍ​របស់​ប្រទេស​ បង្កើនចំណូលរដ្ឋ និងការងារ​ជូន​ប្រជាពលរដ្ឋ។

កម្ពុជា​កំពុង​ទទួល​បាន​ផល​ប្រយោជន៍​ជា​បន្តបន្ទាប់ តាមរយៈ​ការ​ផ្គត់ផ្គង់​ប្រេងនិង​ឧស្ម័នឥន្ធនៈ ដោយ​ពុំ​មាន​ការ​ខ្វះខាត ជាមួយ​នឹង​ស្ថិរភាព​ថ្លៃសមរម្យ។ ក្នុង​នោះនៅ​ក្នុង​បរិបទអន្តរកាលថាមពល ក្រសួងនឹងធ្វើបច្ចុប្បន្នភាព ក្របខណ្ឌ​គោលនយោបាយ​ស្តីពីវិស័យប្រេងកាត និង រៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការ​ដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់​រៀបចំប្រព័ន្ធផ្គត់ផ្គង់ និងចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។

ពាក់ព័ន្ធ​និង​វិស័យ​ប្រេង​កាត​នេះ​ដែរ លោក កែវ រតនៈ បាន​ឱ្យ​ដឹង​ថា នាពេលដ៏ខ្លីខាងមុខនេះ ក្រសួង មានផែនការ ស្នើសុំរាជរដ្ឋាភិបាលគាំទ្រ​គម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតក្នុងប្រទេសជំហានទី១ ជា​មួយនឹង ការកំណត់រូបរាង និងវិសាលភាពនៃការធ្វើសន្និធិប្រេងបម្រុងជាយុទ្ធសាស្ត្រ «Strategic Petroleum Reserve» ទោះបីជា​ប្រទេស​កម្ពុជា​មានទីផ្សារប្រេងនៅតូចក៏ដោយ។ ក្រសួងកំពុងរៀប​ចំការគាំទ្រ​នានា​សម្រាប់សម្រួល​ដល់ការដឹកជញ្ជូន និងផ្គត់ផ្គង់ឧស្ម័ន LNG ដល់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័ន LNG អានុភាព ៩០០ មេហ្គាវ៉ាត់ លើកទី១ របស់​កម្ពុជានៅខេត្តកោះកុង។

លោក កែវ រតនៈ បាន​អះអាង​ដែរ​ថា បច្ចុប្បន្នមានស្ថានីយសរុបចំនួន ៦ ១៨៦ ស្ថានីយ និងផ្តល់ការងារជាង ២ ម៉ឺនកន្លែង ដល់​ប្រជាពលរដ្ឋ។ លើសពីនេះ ក្រុមការងារអធិការកិច្ចក៏កំពុងបន្តចុះណែនាំ និង ផ្សព្វផ្សាយលើ​ទិដ្ឋភាពសុវត្ថិភាពទូទាំង​ប្រទេសជាប្រចាំ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១៩ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម