ព័ត៌មានជាតិ
អតីតកីឡាករបាល់បោះដ៏ឆ្នើម Dominic Dar កំពុងបង្ហាត់បាល់បោះស្ងាត់ៗនៅកម្ពុជា
អតីតកីឡាករបាល់បោះជម្រើសជាតិកម្ពុជា Dominic Anthony Dar បាននិងកំពុងបង្វឹកបង្ហាត់កីឡាបាល់បោះយ៉ាងស្ងប់ស្ងាត់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនខែមកហើយ។

លោក Dominic Dar បានប្រាប់ថា នៅប្រទេសកម្ពុជាសំបូរយុវជនដែលចូលចិត្តលេងកីឡាបាល់បោះ ប៉ុន្តែខ្វះខាតអ្នកមានបទពិសោធក្នុងការចែករំលែក ចំណេះដឹង និងជំនាញដល់ពួកគាត់។ រហូតដល់ពេលនេះ លោកបានកំពុងបង្ហាត់សិស្សនៅក្នុងប្រទេសកម្ពុជាច្រើនខែមកហើយ។
អតីតកីឡាករជម្រើសជាតិរូបនេះបាននិយាយថា ៖«នៅកម្ពុជាកន្លែងដែលគួរចាប់ផ្តើម។ បទពិសោធលេងរយៈពេល១០ឆ្នាំ និងធ្លាប់ជាកីឡាករបាល់បោះអាជីព ខ្ញុំចង់ចែករំលែកបទពិសោធ និងចំណេះដឹងដល់ក្មេងៗជំនាន់ក្រោយ។ ខ្ញុំចង់ឃើញកីឡាបាល់បោះនៅកម្ពុជារីកចម្រើន»។

សម្រាប់ការចូលការមកបង្ហាត់កីឡាបាល់បោះនៅកម្ពុជាប៉ុន្មានខែនេះ លោក Dominic Dar បានជួយឲ្យក្រុមបាល់បោះរបស់ក្រសួងការជាតិបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ដែលបានបញ្ចប់កាលពីដើមខែវិច្ឆិកា។
កម្ពុជាមានសហព័ន្ធកីឡាបាល់បោះដែលមានថ្នាក់ដឹកនាំត្រឹមត្រូវជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនសូវមានសកម្មភាពឡើយ។ លោក Dominic Dar សង្ឃឹមថា មានសកម្មភាពកីឡាបាល់បោះច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសចង់ឃើញមានការប្រកួតបាល់បោះលក្ខណៈលីគអាជីព។

កាលពីឆ្នាំ២០២៣ Dominic Dar ត្រូវបានកោះហៅចូលរួមក្រុមបាល់បោះជម្រើសជាតិកម្ពុជា សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាម្ចាស់ផ្ទះជាពេលក្រុមបាល់បោះកម្ពុជាបានបង្កើតកំណត់ត្រាជាលើកដំបូងដោយបានឈ្នះមេដាយមាស លើវិញ្ញាសា ៣ទល់៣ និងឈ្នះមេដាយប្រាក់ លើវិញ្ញាសា ៥ទល់៥។
លោក Anthony Dar ត្រូវបានកោះហៅចូលរួមក្នុងក្រុមបាល់បោះជម្រើសជាតិកម្ពុជាដំបូងតាំងពីឆ្នាំ២០១៣ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយ ត្រូវបានកោះហៅនៅឆ្នាំ២០២៣ ដូច្នេះជាពេលវេលា១០ឆ្នាំដែលរូបគេចូលរួមជាមួយក្រុមបាល់បោះកម្ពុជា៕


អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ