ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថា «យុត្តិធម៌ មិនអាចសម្រេចបានទេ បើពុំមានសន្តិភាព»
«យុត្តិធម៌ មិនអាចសម្រេចបានទេ បើពុំមានសុខសន្តិភាព»។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ក្នុងវេទិកាអន្តរជាតិនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការផ្សារភ្ជាប់គ្នារវាងការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ដោយសម្ដេចតេជោ បានលើកឡើងពីទស្សនៈនៅក្នុងគោលនយោបាយឈ្នះឈ្នះរបស់សម្ដេច ដែលបានចាត់ទុកសុខសន្តិភាពប្រកបដោយនិរន្តរភាព មិនសម្រេចបានទេ ប្រសិបបើមិនបានគិតគូយ៉ាងយកចិត្តទុកដាក់លើកត្តាសំខាន់ៗផ្សេងទៀត ដូចជា ការផ្សះផ្សាជាតិ យុត្តិធម៌អន្តរកាល សមាហរណកម្ម សង្គម-សេដ្ឋកិច្ច ក៏ដូចជាការរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងន័យនេះ សម្ដេចតេជោ សង្កត់ធ្ងន់ថា យុត្តិធម៌ មិនអាចសម្រេចបានទេ បើពុំមានសន្តិភាព។ សម្ដេចតេជោ បានគូសបញ្ជាក់ថា ការស្វែងរកសន្តិភាពយ៉ាងតក់ក្រហល់ ដោយមិនបានថ្លឹងថ្លែងពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ បើពុំដូចនោះទេ ប្រទេសជាតិនឹងធ្លាក់ចូលទៅក្នុងភាពវឹកវរ ឬសង្គ្រាមស៊ីវិលជាថ្មីមិនខាន។ សម្ដេចតេជោ សែន ថា ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយនៃការស្វែងរកសន្តិភាព ប្រកបដោយនិរន្តរភាព។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាក់ស្ដែងនៅកម្ពុជា ការផ្សះផ្សាជាតិ ជាការរកបានសុខសន្តិភាពប្រកបដោយនិរន្តរភាព។ ផ្ទុយទៅវិញ កម្ពុជាអាចនឹងអន្តរាយវិញ បើសិនកម្ពុជា មិនគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួនទេ ដោយសារការកាត់ទោសខ្មែរក្រហម ដោយមិនបានគិតដល់ការផ្សះផ្សាជាតិ។ ការប្រើយន្តការអន្តរជាតិ ដោយមិនគិតពីភាពជាម្ចាស់នៃប្រទេសដែលមានបញ្ហា គឺមិនអាចសម្រេចការផ្សះផ្សា ឬរកសុខសន្តិភាពបាននោះឡើយ។ នេះជាការបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ