ព័ត៌មានជាតិ
កសិករវ័យក្មេងម្នាក់ ដាំខ្នុរ ៣ ឆ្នាំ ចាប់ផ្តើមហុចផលឆ្នាំដំបូង លក់បានតម្លៃ ៣ ៥០០ រៀល ក្នុង ១ គីឡូក្រាម
លោក ប៊ុនលុច ពេត្រុស មានវ័យ ២៩ឆ្នាំ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង បានដាំដំណាំខ្នុររាប់ម៉ឺនដើម និងបានកំពុងហុចផលបានបណ្តើរៗ ក្រោយបានដាំដុះបានរយៈពេលជាង ៣ ឆ្នាំ។

ថ្លែងមកកាន់ «កម្ពុជាថ្មី» លោក ប៊ុនលុច បានឱ្យដឹងថា បើគិតមកដល់ពេលនេះ លោកបានប្រកបរបរកសិកម្មដាំដំណាំខ្នុរបានរយៈពេលជាង ៣ ឆ្នាំមកហើយ។ ក្នុងចម្ការដែលមានដាំដំណាំចម្រុះ លោក ប៊ុនលុចបានដាំដំណាំផ្លែខ្នុរសរុបទាំងដើមតូច ធំមានចំនួន ១៤ ០០០ ដើម។
កសិករវ័យក្មេងរូបនេះមានគោលដៅដំបូងគ្រោងនាំចេញទៅក្រៅប្រទេស តែជំហានដំបូងនេះលោកអះអាងថា ការដាំដុះមិនទាន់តម្រូវការទីផ្សារក្នុងក្នុងស្រុងផង ទើបនៅពេលខាងមុខលោកត្រូវពង្រីកការដាំដុះបន្ថែមទៀត។
លោក ប៊ុនលុច បានបញ្ជាក់ឱ្យដឹងថា «ការប្រមូលទិន្នផលផ្លែខ្នុរឆ្នាំដំបូងនេះ ភាគច្រើនម៉ូយនៅភ្នំពេញ កុម្ម៉ង់ចន្លោះពី ១០ ទៅ ២០ គីឡូក្រាម សម្រាប់បរិភោគ ជាលក្ខណៈគ្រួសារ ដែលលក់ក្នុងតម្លៃ ៣ ៥០០ រៀល ក្នុង ១ គីឡូក្រាម ក្នុងនោះ ខ្នុរ ១ ផ្លែមានទម្ងន់ចន្លោះពី ៥ ទៅ ៩គីឡូក្រាម»។


បច្ចុប្បន្នផ្លែខ្នុរចម្ការរបស់លោក ប៊ុនលុច ពេត្រុស ចន្លោះពី ២ ទៅ ៣ ថ្ងៃ អាចប្រមូលទិន្នផលខ្នុរម្តង បានចន្លោះពី ៤០០-៥០០គីឡូក្រាម។
លោក ប៊ុនលុច ពេត្រុស បានបន្តថា ទាក់ទាក់តម្រូវការវិញមានម៉ូយទាំងកុម្ម៉ង់និងមកទិញដល់ចម្ការផ្ទាល់។ បន្ថែមពីនេះ ទាក់ទងទីផ្សារនេះដែរ លោកក៏មិនបារម្ភពីការខាតបង់នោះដែរ ព្រោះបើសល់ លោកអាចកែច្នៃធ្វើជាចំណីសត្វបានដោយខ្លួនឯង ខណៈសត្វនៅក្នុងកសិដ្ឋានលោកច្រើនប្រភេទក្នុងនោះមាន គោ ជ្រូក ពពែ ជាដើម។ ក្រៅពីនេះលោកក៏បានផលិតជីតាមបែបធម្មជាតិជាច្រើនប្រភេទដែរ សម្រាប់បម្រើដល់កសិករទិញក្នុងតម្លៃសមរម្យយកទៅប្រើប្រាស់លើផលដំណាំគ្រប់ប្រភេទ ដើម្បីឲ្យទទួលបានទិន្នផលខ្ពស់រកចំណូលបាន ទ្រទ្រង់គ្រួសារឲ្យកាន់តែប្រសើរ៕
អត្ថបទ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល