ព័ត៌មានជាតិ
ប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាចម្បាំង ក្នុងស្រុកល្វាឯមនឹងចាប់ផ្តើម សប្តាហ៍ក្រោយ
នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោមបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំង ដែលលិចក្នុងទន្លេ ដឹកនាំដោយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នឹងបើកការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល។
ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ជា សុគន្ធាបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ខណៈលោកធ្វើតំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ជា សុគន្ធា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុកប្រកបដោយការយកចិត្តទុកដាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសការសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនក្រុមការងារប្រតិបត្តិការជាក់ស្ដែង ក្នុងម្នាក់ៗ១លានរៀលជារៀងរាល់ខែ ចាប់ពីខែមីនានេះរហូតដល់បញ្ចប់កិច្ចប្រតិបត្តិការ។ ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ជា សុគន្ធា ក៏បានអញ្ជើញទស្សនាគ្រាប់យុទ្ធភណ្ឌ សម្ភារៈសឹក និងបំណែកឆ្អឹងសាកសពដែលក្រុមការងារបានស្រង់ឡើងមកលើគោកជាបន្តបន្ទាប់។ ក្នុងនោះបើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន១៥,២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្សនិងសម្ភារៈសឹកមួយចំនួនទៀត។ នាយឧត្តមសេនីយ៍បានបញ្ជាក់ដែរថា នាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិនឹងដឹកនាំក្រុមការងារប្រតិបត្តិការ បើកការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០២១ ខាងមុខនេះ។

ចំណែកលោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះក្រោមទឹកបានថ្លែងអំណរគុណសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនិងសម្ដេចក្រឡាហោម ដែលបានផ្ដល់ការទុកចិត្តខ្ពស់មកលើក្រុមការងារនិងបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់កិច្ចប្រតិបត្តិការនេះ។ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ទោមេបញ្ជាការក៏បានប្ដេជ្ញាចិត្តដឹកនាំក្រុមការងារបន្តបេសកម្មនេះ ឲ្យទទួលបានជោគជ័យជូនរាជរដ្ឋាភិបាលដើម្បីសេចក្ដីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
សូមរម្លឹកថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេខាងលើនេះកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ក្រុមការងារនេះ មាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិជាប្រធាន អមដោយអនុប្រធាន២រូប គឺអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្តិភាពនិងបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ។

តាមគម្រោងប្រតិបត្តិការនៅស្រុកស្រីសន្ធរនេះ គ្រោងនឹងបញ្ចប់នៅអំឡុងខែឧសភាឆ្នាំ២០២១នេះ។ យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងពិនិត្យកិច្ចប្រតិបត្តិការជាក់ស្ដែងនោះ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យក្រុមការងារយកចិត្តទុកដាក់ជាអាទិភាពដល់សុវត្ថិភាពពោលគឺមិនអាចធ្វើការដោយប្រញាប់ប្រញាល់ ដើម្បីឱ្យសម្រេចតាមផែនការដែលបានទុកពេកនោះឡើយ។
ជុំវិញកិច្ចប្រតិបត្តិការបោះសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចក្នុងនាវាចម្បាំងដែលលិចទឹកក្នុងទន្លេនេះ កាលពីថ្ងៃទី២៦ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបន្ថែមសមាសភាពពាក់ព័ន្ធមួយចំនួនទៀត មកពីរដ្ឋបាលខេត្តកណ្ដាលនិងខេត្តព្រៃវែង។ តាមការស្រាវជ្រាវក្រុមការងារអន្តរក្រសួងគ្រោង នឹងបន្តប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀត នៅស្រុកល្វាឯមនិងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, ស្រុកពាមជរនិងស្រុកពាមរក៍ ខេត្តព្រៃវែង៕
កោះកែវ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ