Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យការងារ អំពាវនាវកម្មករ-និយោជក បង្កើនការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ នារដូវរំហើយនេះ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ធ្វើការ​អំពាវនាវ​ដល់​កម្មករ-និយោជិត និង​និយោជក ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អគ្គិភ័យ​ក្នុង​រដូវ​រំហើយ​នេះ ដើម្បី​ចៀសវាង​នាំ​ឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ​ដែល​បង្ក​ឡើង​ដោយ​អគ្គិភ័យ​ជាយថាហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២២ វិច្ឆិកា នេះ​ថា «ជា​អនុសាសន៍​ក្នុង​រដូវ​រំហើយ​នេះ ខ្ញុំ​សូម​ឱ្យ​និយោជក ត្រូវ​ត្រួតពិនិត្យ​ប្រព័ន្ធ​ភ្លើង ប្រភព​ភ្លើង សម្ភារៈ ក៏ដូចជា​ប្រភព នៃ​ឧស្ម័ន​ផ្សេងៗ ដើម្បី​ធានា​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ថែទាំ ដើម្បី​ចៀសវាង​អគ្គិភ័យ​ណាមួយ​កើតឡើង។ ចំណែក​កម្មករ-និយោជិត ក៏​ត្រូវ​ត្រួតពិនិត្យ​ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​ឧស្ម័ន​ផ្សេងៗ ដែល​ខ្លួន​ទទួល​បន្ទុក​ដោយ​យកចិត្តទុកដាក់ ហើយ​ប្រសិន​បើ​សង្ស័យ​ចំណុច​ណាមួយ​ដែល​មាន​បញ្ហា សូម​រាយការណ៍​ទៅ​និយោជក ដើម្បី​ឱ្យ​អ្នក​ជំនាញ ឬ អ្នកបច្ចេកទេស មក​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ ចៀសវាង​ការ​កើតឡើង​អគ្គិភ័យ»។

លោក កត្តា អ៊ន បាន​បន្ត​ថា ក្នុង​ករណី​មាន​អគ្គិភ័យ​កើតឡើង ត្រូវ​ជម្លៀស​កម្មករ-និយោជិត និង​អនុវត្ត​តាម​ការ​ណែនាំ​ក្នុង​ការ​បង្ការ​អគ្គិភ័យ​ដូចជា ពន្លត់ភ្លើង​តាម​បច្ចេកទេស ការ​បាញ់​បំពង់​ពន្លត់​អគ្គិភ័យ បាញ់​ទឹក និង​នាំ​កម្មករ-និយោជិត ចាកចេញ​ពី​អគារ​ទៅ​រក​កន្លែង​សុវត្ថិភាព។

បើ​តាម លោក​ឧត្ដមសេនីយ៍​ឯក នេត វាន់ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្លាប់​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ដើមចម​ដែល​នាំ​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង បណ្ដាល​មកពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់​ភ្លើង​ចំនួន ៣៨,២៤ ភាគរយ និង​ក្ដាប់​មិន​បាន​ចំនួន ២០,២១ ភាគរយ។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឱ្យ​ដឹង​ថា ចាប់ពី​ខែ​មករា រហូតដល់ ខែ​តុលា ឆ្នាំ ២០២៤ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន ៦៥៩ លើក នៅ​ទូទាំង​ប្រទេស បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ចំនួន ៧២៥ ខ្នង តូប​ផ្សារ ១២២ តូប ឃ្លាំង​ទំនិញ​ចំនួន ២០ កន្លែង រោងចក្រ​សិប្បកម្ម​ចំនួន ២១ កន្លែង អគារ​រដ្ឋបាល ១៨ កន្លែង បង្ក​ឱ្យ​ស្លាប់​មនុស្ស​ចំនួន ១៥ នាក់ និង​របួស​ចំនួន ៤៨ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម