ព័ត៌មានជាតិ
សាកលវិទ្យាល័យន័រតុន រៀបចំពិធីប្រគល់រង្វាន់ដល់និស្សិតជ័យលាភីផ្នែកសរសេរ និងនិយាយភាសាអង់គ្លេស
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សាកលវិទ្យាល័យន័រតុន (NU) បានរៀបចំពិធីប្រគល់រង្វាន់ដល់និស្សិតជ័យលាភីផ្នែកសរសេរ និងនិយាយភាសាអង់គ្លេស។ ពិធីប្រគល់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាដ្ឋទូតអង់គ្លេសប្រចាំដកម្ពុជា លោក Robert Wightman ប្រធានផ្នែក នៃមហាវិទ្យាល័យអក្សរសាស្រ្ត មនុស្សសាស្ត្រ និងភាសា នៃសាកលវិទ្យាល័យន័រតុន និងមានការចូលរួមពីម្ចាស់ជ័យលាភី និងនិស្សិតសរុបប្រមាណ ៣២០ នាក់។

នាពិធីនេះ លោក Robert Wightman មានប្រសាសន៍ថា ការរៀបចំពិធីផ្តល់រង្វាន់នេះ គឺដើម្បីទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតដែលបានចូលរួមប្រកួតប្រជែងផ្នែកសរសេរ និងនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ លោកបញ្ជាក់ថា៖«ក្នុងនាមជាគ្រូបង្រៀន និងអ្នកបង្ហាត់បង្រៀន យើងទាំងអស់គ្នាសង្ឃឹមថា កម្មវីធីទាំងអស់នេះនឹងលើកទឹកចិត្តនិស្សិតរបស់យើងឱ្យដើរតាមគន្លងនៃអ្នកដែលទទួលបានជោគជ័យនាពេលបច្ចុប្បន្ននេះ ហើយត្រូវបានបំផុសគំនិតគំរូដ៏ល្អរបស់គេ ដើម្បីធ្វើការសិក្សាឱ្យកាន់តែខ្លាំង និងខិតខំឱ្យកាន់តែល្អ»។
លោកបានឱ្យដឹងថា ភាសាអង់គ្លេសត្រូវបានមនុស្សរាប់លាននាក់នៅជុំវិញពិភពបានប្រើប្រាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ប្រើប្រាស់សម្រាប់វិស័យការទូត សេដ្ឋកិច្ច និងនៅក្នុងកិច្ចប្រជុំអន្តរជាតិនានា។ ក្នុងន័យនេះ ទោះបីជានិន្នាការបច្ចុប្បន្នមានការកើនឡើងនូវបញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ជំនួយដល់ការសិក្សាក៏ដោយ លោកថា ការប្រើប្រាស់ភាសាអង់គ្លេសនៅតែមានសារៈសំខាន់។

ជាមួយគ្នានេះ លោក ដូមីនីក វីលៀមស៍ បានលើកឡើងថា ការរៀនភាសាអង់គ្លេសមានសារៈសំខាន់ណាស់ ព្រោះភាសាអង់គ្លេសជួយឱ្យសិស្សមានចំណេះដឹងទូលំទូលាយសម្រាប់សិក្សាស្រាវជ្រាវ ទាំងផ្នែកការទូត បច្ចេកវិទ្យា និងសេដ្ឋកិច្ច។ បើតាមលោក វីលៀមស៍ បច្ចុប្បន្នឯកសាជាច្រើនបានរក្សាទុកជាភាសាអង់គ្លេស ដូច្នេះប្រសិនជាសិស្សចង់ដឹងពីប្រធានបទណាមួយ គឺត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស។ លោកបញ្ជាក់ថា៖«លើសនេះ នៅក្នុងពិភពលោក ភាសាអង់គ្លេស ត្រូវបានគេប្រើប្រាស់ជាអន្តរជាតិ ហេតុនេះលោកគិតថា សិស្សានុសិស្សនៅកម្ពុជាគួរតែសិក្សាភាសាអង់គ្លេស ដើម្បីមានឱកាសច្រើនជាងមុន»៕





-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល