Connect with us

ព័ត៌មានជាតិ

គណៈកម្មការផ្សារដើមគរ បានយកចិត្តទុកដាក់ពីបរិស្ថានអនាម័យ ជុំវិញបរិវេណផ្សារជាប់ជាប្រចាំ

បានផុស

នៅ

ដោយ​មាន​ការ​ណែនាំ​ពី លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​ពី​បញ្ហា​ការ​កកស្ទះ បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ​ជាប្រចាំ ដើម្បី​សោភ័ណភាព​ផ្សារ និង​សម្រាប់​អាជីវករ ឬ អតិថិជន​ចេញចូល​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទិត្យ វុទ្ធី ប្រធាន​គណៈកម្មការ​ផ្សារ​ដើមគរ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា សន្តិសុខ​សណ្ដាប់ធ្នាប់​ផ្សារ​ដើមគរ បាន​យកចិត្តទុកដាក់​ជាប់​ជា​ប្រចាំ​ពី​បញ្ហា​បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ ជាពិសេស​ក្លិន​ឆ្អេះឆ្អាប​ដែល​អាជីវករ​លក់ដូរ។ ដូច្នេះ​កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់ បាន​រៀបចំ​បាញ់​ទឹក​លាង​សំអាត ដើម្បី​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អាជីវករ ក៏ដូចជា​អតិថិជន​ដែល​ចេញចូល​ផ្សារ។

បន្ថែម​ទៀត​នោះ លោក​ប្រធាន​ផ្សារ បាន​ដឹង​បន្ត​ទៀត​ថា លោក​តែងតែ​ចុះ​សំណេះសំណាល​សួរ​សុខទុក្ខ​ក្រុម​អាជីវករ​លក់ដូរ​នៅ​បរិវេណ​ផ្សារ ក៏ដូចជា​ក្នុង​ផ្សារ ដើម្បី​ទទួល​យក​មតិ និង​ផល​លំបាក​របស់​អាជីវករ​លើកឡើង​ប្រាប់ និង​ឈាន​ដល់​ការ​ដោះស្រាយ​ជូន​ភ្លាមៗ។ បន្ថែម​នោះ សំណេះ​សំណាល​ជាមួយ​អាជីវករ​លក់​តាម​កញ្ច្រែង​ល្អី ឲ្យ​ជួយ​ចូលរួម​រក្សា​បរិស្ថាន​អនាម័យ ជាមួយ​កម្លាំង​គណៈកម្មការ​ផ្សារ​ផង​ដែរ។

ជា​ចុងក្រោយ លោក​ប្រធាន​ផ្សារ​ដើម​គរ បា​សំណូមពរ​ដល់​អាជីវករ​លក់ដូរ​ទាំងអស់​នៅ​ផ្សារ​ដើម​គរ ឲ្យ​ចូលរួម​ថែរក្សា ​បរិស្ថាន​ អនាម័យ ជាមួយ​នឹង​កម្លាំង​សន្តិសុខ​ផ្សារ។ ជាពិសេស​នោះ​ឲ្យ​ដាក់​តាំង​លក់​រក្សា​របៀបរៀបរយ ​ទុក​ផ្លូវ​ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​ចេញចូល​ផ្សារ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ និង​ទុកដាក់​សំរាម​វេច​ខ្ចប់​ដាក់​ក្នុង​ទុក​សំរាម​ឲ្យ​បាន​ល្អ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម