Connect with us

ព័ត៌មានជាតិ

ក្រសួងរ៉ែ និងថាមពល ដាក់ចេញអភិក្រម ៤ ជំរុញអភិវឌ្ឍវិស័យថាមពលកម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពល បានដាក់ចេញអភិក្រមចំនួន ៤ ក្នុងការបន្តសម្រួចគោលនយោបាយអន្តរកាលថាមពលកម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅបន្តនៅឆ្នាំ ២០២៥ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើក​ពី​អភិក្រមទាំង ៤ ដែលរដ្ឋាភិបាលនីតិកាលទី ៧ បន្ត​អនុវត្ត​ក្នុងគោលនយោបាយ​អន្តរកាលថាមពលកម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដែល​មាន (ទី១) បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់ (ទី២) រក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុចូលក្នុងការផលិត បញ្ចូន និង​ចែកចាយ​ថាមពល (ទី៣) បង្កើនស្ថិរភាពនិងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំនើបកម្មការផ្តល់សេវា និង (ទី ៤) បង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និងជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានពន្យល់ពីអភិក្រមទាំង ៤ ដើម្បីបម្រើវិស័យផ្សេងៗ និងទាក់ទាញបង្កើនភាពប្រកួតប្រជែងឱ្យសេដ្ឋកិច្ចកម្ពុជា​។

អភិក្រមទី១៖ បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់

-កំពុងសាងសង់ប្រភពអគ្គិសនីថ្មីចំនួន ១៣ គម្រោង ដែលមាន​អានុភាពសរុប ១ ២៧៥ មេហ្កាវ៉ាត់ និងបន្ថែមចំនួន ២៣ គម្រោង សម្រាប់ឆ្នាំ២០២៥-២០២៩ ជាមួយ​អានុភាពសរុប ៥ ៩៥០ មេហ្កាវ៉ាត់ ដើម្បីអាច​ឲ្យ​កម្ពុជា​ឈានទៅ​សម្រេចបាន​ថាមពលស្អាត ៧០% ត្រឹមឆ្នាំ២០៣០
-កំពុង​ដំណើរការបន្តការងារប្រសិទ្ធភាពថាមពល ក្នុងវិស័យដឹកជញ្ជូន អគារ និងឧស្សាហកម្មជាមួយភាគីពាក់ព័ន្ធ
-អនុវត្តនីតិវិធីគ្រប់គ្រងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ
-ឈានទៅអនុវត្តការចេញវិញ្ញាបនបត្រថាមពលកកើតឡើងវិញ ដើម្បីជំរុញឧស្សាហកម្មនាំចេញ

អភិក្រមទី២៖ រក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល

បន្តឧបត្ថម្ភធនប្រមាណ ១២៥ លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីឱ្យថ្លៃអគ្គិសនីនៅមាន ស្ថិរភាព ធ្វើឱ្យអ្នកប្រើប្រាស់ពីបណ្តាញជាតិ ៩៩,៧៣% មានថ្លៃដូចគ្នាទូទាំងប្រទេស
-បន្តរក្សាថ្លៃលក់សង្គមកិច្ច ៣៨០ រៀល ៤៨០ រៀល និង ៦១០ រៀល សម្រាប់លំនៅឋានចំណូលទាប និងមធ្យម និង ៤៨០ រៀល សម្រាប់កសិកម្មដែលប្រើពេលយប់
-បន្ថយថ្លៃលក់ជូនផ្នែកឧស្សាហកម្ម កសិកម្ម និងសណ្ឋាគារសម្រាប់វិស័យទេសចរណ៍។

អភិក្រមទី៣៖ បង្កើនស្ថិរភាពនិងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំនើបកម្មការផ្តល់សេវា

ក្រសួងបានធ្វើទំនើបកម្ម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង បញ្ជា និងពង្រឹងសមត្ថភាពផ្គត់ផ្គង់នានា ដើម្បីឱ្យការផ្គត់ផ្គង់​អគ្គិសនីនៅកម្ពុជាកាន់តែមានសមត្ថភាព កាន់តែមានស្ថិរភាព កាត់បន្ថយការរអាក់រអួលដាច់ចរន្តអគ្គិសនីឱ្យកាន់​តែ​តិចទៅៗ។ ជាលទ្ធផលការអភិវឌ្ឍប្រព័ន្ធបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ និងអនុស្ថានីយជាបន្តបន្ទាប់ បានធ្វើឱ្យខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់កម្ពុជាកើនឡើងពី ៣ ៧០៨.៥៦ គីឡូម៉ែត្រ នៅឆ្នាំ២០២៣ រហូតដល់ ៣ ៨៩០.៦៥៧ គីឡូម៉ែត្រ និងធ្វើឱ្យចំនួនអនុស្ថានីយកើនឡើងពី ៦៨ កន្លែង នៅឆ្នាំ២០២៣ ឡើងរហូតដល់ ៧០ កន្លែង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។

បន្តបង្កើនគុណភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង តាមរយៈបច្ចេកវិទ្យាឌីជីថលក្នុងការស្នើសុំ ការផ្ដល់ព័ត៌មាន ការផ្ដល់វិក្កយបត្រ ការទូទាត់ ការទំនាក់ទំនងរវាងអ្នកប្រើប្រាស់អគ្គិសនី និងអ្នកផ្គត់ផ្គង់ ដើម្បីផ្ដល់ភាពងាយស្រួល តម្លាភាព និងមានប្រសិទ្ធភាព។ ក្នុងនោះអគ្គិសនីកម្ពុជាបានដាក់ឱ្យប្រើប្រាស់កម្មវិធី EDC-APP សម្រាប់តំបន់ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ហើយអាជ្ញាធរអគ្គិសនីកម្ពុជាក៏បានរៀបចំនិងដាក់ឱ្យប្រើប្រាស់កម្មវិធី EAC-APP សម្រាប់តំបន់អ្នកកាន់អាជ្ញាបណ្ណចែកចាយឯកជនផងដែរ។

អភិក្រមទី៤៖ បង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌រវាងទីក្រុង និងជនបទ

បន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនរង និងចែកចាយ ដើម្បីពង្រីកវិសាលភាព និងសមត្ថភាព ផ្គត់ផ្គង់ឱ្យបានដល់គ្រប់ទីកន្លែង។ បច្ចុប្បន្នប្រព័ន្ធបណ្ដាញជាតិបានគ្របដណ្ដប់ ៩៩,១៥% នៃចំនួន ភូមិទូទាំងប្រទេស និងភ្ជាប់ចរន្ដឱ្យលំនៅឋានប្រជាពលរដ្ឋរហូតដល់ ៩៧,៨២% នៃលំនៅឋានទូទាំងប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីស្មើភាពគ្នា ទាំងថ្លៃ ទាំងគុណភាព ទាំងការភ្ជាប់ចរន្ត និងទាំងសេវាផ្សេងៗទៀត ហើយក៏កំពុងដាក់ចេញនូវកម្មវិធី «គីឡូម៉ែត្រចុងក្រោយ The Last Mile» ធ្វើឱ្យកម្ពុជាឆ្ពោះទៅមានអគ្គិសនីប្រើប្រាស់ ១០០%

ជា​មួយគ្នានេះ បើតាមលោក​រដ្ឋមន្រ្តី អភិក្រមទាំង ៤ ត្រូវស្ថិតក្រោមយន្តការតាមដាន និងវាយតម្លៃជាប្រចាំដោយ​ផ្តោត​លើ​អាទិភាពគន្លឹះទាំង ៥ នាពេលខាងមុខ៖

1) បញ្ហាការដាច់ចរន្តអគ្គិសនី
2) បញ្ហាគុណភាពនៃការផ្គត់ផ្គង់លើប្រព័ន្ធបណ្តាញជាតិបញ្ជូនអគ្គិសនី
3) បញ្ហាការផ្តល់សេវាពាក់ព័ន្ធផ្សេងៗដល់អតិថិជនរបស់សហគ្រាសរដ្ឋ និងឯកជន
4) បញ្ហាការបង់កម្រៃសេវាក្រៅផ្លូវការ
5) បញ្ហាការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការផ្តល់សេវានានាពាក់ព័ន្ធជាមួយការផ្គត់ផ្គង់ថាមពល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម